• 2019-01-30 09:01:00
  • ព័ត៌មាន

កំណែទម្រង់ Bluetooth 5.1 មាន​កម្រិត​រលក​សញ្ញា​កាន់តែ​ខ្លាំង អាច​ចាប់​ទីតាំង​បាន​ត្រឹមត្រូវ​

  • 2019-01-30 09:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bluetooth ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្លាស់ប្ដូរ​ព័ត៌មាន​ឥត​ខ្សែ​ដ៏​ពេញនិយម បំពាក់​លើ​ឧបករណ៍​អេឡិចត្រូនិក​សំខាន់ៗ​នានា​។​ក្រុម​ការងារ Bluetooth SIG ដែល​បាន​អភិវឌ្ឍន៍​លក្ខណៈសម្បត្តិ​ថ្មី​នេះ​បាន​លើក​ឡើង​ថា ប្រព័ន្ធ​នេះ​ជួយ​ពង្រឹង​ដល់​ការ​កំណត់​ទីតាំង​កម្រិត​ទាប​មាន​ភាព​ត្រឹមត្រូវ​។

ជាមួយ​នឹង​ជំនាន់​ថ្មី Bluetooth មាន​សមត្ថភាព​អាច​ដឹង​ពី​ទិសដៅ​រលក​សញ្ញា​ចេញ​ពី​ណា ដែល​អាច​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​បាន​ល្អ​ប្រសើរ​។​ ឧបករណ៍​ប្រើ Bluetooth មាន​បណ្ដុំ​អង់តែន​ជា​ច្រើន ជៀស​ជាង​អង់តែន​តែ​មួយ (បញ្ជូន ឬ​ទទួល) អាច​ពង្រឹង​កម្រិត​រលក​សញ្ញា ងាយស្រួល​ឧបករណ៍​ដទៃ​ភ្ជាប់​ទំនាក់ទំនង​។

យ៉ាងណាមិញ ត្រូវ​រង់ចាំ​រហូតដល់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​បញ្ចូល​សមត្ថភាព​នេះ​ទៅ​លើ​ឧបករណ៍​ប្រើប្រាស់ ដែល​មាន​តម្រូវការ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់