• 2019-01-06 05:07:23
  • ព័ត៌មាន

CES ជិត​មក​ដល់ Apple លេង​ឌឺ​ដង​ចុក​ៗ​ដល់ Google និង Amazon

  • 2019-01-06 05:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Consumer Electronics Show ឬ​ដែល​គេ​ហៅ​កាត់​ថា CES នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី ៨ ដល់​ថ្ងៃ​ទី ១១ មករា (GMT -8) នៅ​ឯ​មជ្ឈមណ្ឌល Las Vegas Convention នា​ទី​ក្រុង Las Vegas រដ្ឋ​ Nevada សហរដ្ឋអាមេរិក ដែល​វា​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក​ សម្រាប់​ដាក់​តាំង​នូវ​ផលិត​ផល​ថ្មីៗ ជាមួយ​នឹង​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ខ្លួន ដោយ​មាន​ក្រុមហ៊ុន​រាប់​រយ​រាប់​ពាន់​ចូល​រួម​ផង​ដែរ បូក​រួម​នឹង​ក្រុមហ៊ុន​យក្ស​ដូចជា Google និង Amazon ជា​ដើម។

យ៉ាងណាមិញ គេ​មិន​ឃើញ​មាន​កំពូល​ក្រុមហ៊ុន​ Apple មក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​សោះ​ឡើយ តាំង​តែ​ពី CES បង្កើត​ឡើង​មក ហើយ​ Apple ក៏​គ្មាន​គម្រោង​ក្នុង​ការ​ចូល​រួម​ផង​ដែរ ព្រោះ​ខ្លួន​មាន​ព្រឹត្តិការ​ធំ​​ៗ ផ្ទាល់​ខ្លួន​តែ​ម្ដង​សម្រាប់​បង្ហាញ​ផលិត​ផល​ថ្មី​ដូចជា iPhone iPad និង MacBook ជា​ដើម គឺ​ព្រឹត្តិការណ៍ Keynote ហើយ​ក៏​មាន​ការ​បង្ហាញ​នូវ​សមិទ្ធផល​កម្មវិធី​ដែល​ខ្លួន​ផលិត​បាន​ក្នុង​កម្មវិធី WWDC ផង​ដែរ។

ទាក់​ទិន​ទៅ​នឹង CES ឆ្នាំ​២០១៩ នេះ Apple មិន​ត្រឹម​តែ​មិន​ចូល​រួម​ទេ ថែម​ទាំង​លួច​ឌឺ​ដង​ដល់​ក្រុមហ៊ុន​គូ​ប្រជែង​ដែល​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ទៀត ដែល​សំដៅ​ទៅ​លើ Goolge និង Amazon តែ​ម្ដង។ ក្នុង​ការ​រៀប​ចំ​ដើម្បី​បញ្ឆិត​បញ្ឆៀង ឌឺ​ដង​ដល់​គូ​ប្រជែង​នេះ Apple បាន​ប្រើ​ពាក្យ​ស្លោក​ដ៏​ពេញ​និយម​គឺ "What happens in Vegas, stays in Vegas” ដែល Apple ជំនួស​មក​វិញ​ដោយ "What happnes on your iPhone, stays on your iPhone” ដែល​មាន​ន័យ​ថា អ្វី​ៗ​ដែល​កើត​ឡើង​លើ iPhone របស់​អ្នក វា​នឹង​នៅ​តែ​ក្នុង iPhone របស់​អ្នក​ទេ។ ឃ្លា​នេះ​ចង់​សំដៅ​ទៅ​លើ ការ​ការពារ​ភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់ iPhone ដោយ​ខ្លួន​នឹង​មិន​ឲ្យ​វា​បែក​ធ្លាយ​ទៅ​ខាង​ក្រៅ​ឡើយ ដូច​ជា ទិន្នន័យ​ខ្ចៅ​ដៃ​លើ Touch ID និង ផែន​នៃ​ផ្ទៃមុខ​អ្នក​ប្រើប្រាស់​ Face​ ID ជា​ដើម។ នេះ​ជា​ការ​ឌឺដង ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google នឹង Alexa របស់ Amazon ដែល​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់។

អ្វី​ដែល​កាន់​តែ​ច្បាស់​ថា Apple ធ្វើ​នេះ​ដើម្បី​ឌឺដង​ Google ធំ​បំផុត​នោះ គឺ Apple បាន​ដាក់​ពាក្យ​ស្លោក​ជា​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​លើ​ជញ្ជាំង​សណ្ឋាគារ​មួយ​ដែល​ផ្ទាំង​នោះ​បែរ​មុខ​ទៅ​ចំ​មជ្ឈមណ្ឌល Las Vegas Convention (LVCC) តែ​ម្ដង ដោយ​មាន​ពណ៌​ផ្ទុយ​ពី​ផ្ទាំង "Hey Google” នៅ LVCC ហើយ​បាន​ដាក់​អាសយដ្ឋាន "apple.com/privacy” ឲ្យ​អ្នក​បាន​ឃើញ​ចូល​ទៅ​ឆែក​ពី​គោលការណ៍​រក្សា​ទិន្នន័យ​សម្ងាត់​របស់​ខ្លួន​ទៀត​ផង។

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់