- 2018-12-20 04:47:20
- ព័ត៌មាន
ល្បឿនអ៊ីនធឺណិតខុសពីការពិត ក្រុមហ៊ុនមួយត្រូវរងពិន័យ ៦២,៥ លានដុល្លារ
- 2018-12-20 04:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បឿនអ៊ីនធឺណិតខុសពីការពិត ក្រុមហ៊ុនមួយត្រូវរងពិន័យ ៦២,៥ លានដុល្លារ
ចន្លោះមិនឃើញ
កញ្ញា Barbara Underwood រដ្ឋអាជ្ញានៃរដ្ឋ New York សហរដ្ឋអាមេរិក បានសម្រេចក្ដីឲ្យក្រុមហ៊ុនទូរគមនាគមន៍ Charter Communications សងថ្លៃជំងឺចិត្តជាសាច់ប្រាក់សុទ្ធ ៦២,៥ លានដុល្លារ ដល់អតិថិជនចំនួនជាង ៧០ ម៉ឺននាក់។
ការសម្រេចក្ដីនេះក្រោយពីមានការស៊ើបអង្កេតដែលបានរកឃើញថាក្រុមហ៊ុនខាងលើ បានបោកប្រាស់ទំនុកចិត្តអ្នកប្រើប្រាស់ ដោយបានផ្សព្វផ្សាយអំពីល្បឿនអ៊ីនធឺណិតដែលលើសពីសមត្ថភាពរបស់ខ្លួន។
ក្នុងរយៈពេល ៣ ខែខាងមុខ អតិថិជនសកម្មជាង ៧០ ម៉ឺននាក់ នឹងទទួលបានសំណងជាសាច់ប្រាក់ ៧៥ ដុល្លារក្នុងម្នាក់ៗ រួមទាំងមានជម្រើសទស្សនាប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប Showtime ឬ HBO រយៈពេល ៦ ខែដោយឥតគិតថ្លៃផងដែរ។
ក្រោយមានការសម្រេចនេះ អ្នកប្រើប្រាស់ Twitter នៅទូទាំងរដ្ឋ New York បានបង្ហាញអារម្មណ៍សាទរ នឹងបាននិយាយថាកញ្ញា Barbara Underwood គឺជាវីរនារីមួយរូប៕
ចុចអាន៖