• 2018-12-20 03:00:56
  • ព័ត៌មាន

សេវា​ទូរសព្ទ​ Smart ទទួល​បាន​ពាន​រង្វាន់​ពី​ក្រុមហ៊ុន​ Frost & Sullivan

  • 2018-12-20 03:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Frost & Sullivan ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទដៃចល័តប្រចាំឆ្នាំ និង ជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យទូរស័ព្ទដៃចល័តប្រចាំឆ្នាំសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមត្ថភាពបណ្តាញដ៏ទំនើប ការរស់នៅនិងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការដឹកនាំទិន្នន័យទីផ្សារផងដែរ។

លោក Jonathan Yap អ្នកវិភាគស្រាវជ្រាវនិងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅ Frost & Sullivan បានថ្លែងថា៖ “ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា Smart Axiata បានបង្ហាញជាថ្មីម្តងទៀត ថាខ្លួនជាអ្នកទទួលបានការពេញចិត្តបំផុតចំពោះតម្រូវការរបស់អតិថិជន។ការរីកចម្រើនទៅមុខជាបន្ដបន្ទាប់ ក្នុងការផ្តល់សេវារបស់ខ្លួន បានទាក់ទាញ អតិថិជនខាងផ្នែកទិន្នន័យទូរស័ព្ទដៃចល័តជាវិជ្ជមាន និងត្រូវបានយល់ឃើញថាជាអ្នកផ្តល់សេវាទិន្នន័យចល័តដ៏ល្អបំផុតនៅក្នុងប្រទេស"។

លោក Thomas Hundt នាយកប្រតិបត្ដិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថានឹងបន្តការប្តេជ្ញាចិត្តប្រចាំថ្ងៃ និង ការសន្យា ក្នុងការធ្វើឲ្យជីវិតរបស់មនុស្សរាប់លាននាក់កាន់តែប្រសើរ ដើម្បីក្លាយទៅជាជើងឯកឌីជីថលរបស់កម្ពុជានៅឆ្នាំ ២០២០។

គួរ​ដឹង​ថា​ក្រុមហ៊ុន Smart ត្រូវបានគេអោយឈ្មោះថា ជាក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទដែលកំពុងរីកចម្រើនល្អជាងគេឆ្នាំ ២០១៨ ដោយក្រុមហ៊ុន Telecom Asia ហើយបានទទួលពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតកម្ពុជានិងក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមល្អបំផុតរបស់កម្ពុជា ពី Global Banking and Finance Review រយៈពេល ៤ឆ្នាំជាប់ៗគ្នា។

ក្រុមហ៊ុន Smart ក៏ត្រូវបានទទួលស្គាល់ជាមួយការផ្ដល់ជូនពានរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយទទួលបានការសរសើរថាក្រុមហ៊ុន Smart ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបង្អស់ដែលទទួលបានពានរង្វាន់នេះក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនក្រោមច្បាប់ប្រទេសកម្ពុជា។

លើស​ពី​នេះ​ Smart ក៏ទទួលបានពានរង្វាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកដោយ Frost & Sullivan នៅឆ្នាំ ២០១៥ ហើយត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទប្រចាំឆ្នាំនៅកម្ពុជាក្នុងឆ្នាំ ២០១៦ និង ២០១៧ ជាប់គ្នាពី Frost & Sullivan។

សម្រាប់ព័ត៌មានបន្ថែមនិងព័ត៌មានថ្មីៗ ពី Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart នៅ www.facebook.com/SmartAxiata ឬបើកមើលគេហទំព័រ www.smart.com.kh៕

អត្ថបទ៖ សុខហេង

មតិយោបល់