• 2018-12-14 12:01:39
  • ព័ត៌មាន

ធ្ងន់ធ្ងរ! YouTube បង្ហើប​តួ​លេខ Channel និង​វីដេអូ​រាប់​លាន​ត្រូវ​បាន​បិទ​ចោលនា​ត្រីមាស​ទី ៣

  • 2018-12-14 12:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចន្លោះ​ខែ​កក្កដា​ដល់​ខែ​កញ្ញា ឆ្នាំ ២០១៨ គេហទំព័រ YouTube បាន​លុប​ចោល​វីដេអូ​ប្រមាណ ៧,៨៥ លាន និង Channel ប្រមាណ ១,៦៧ លាន។ នេះ​បើ​តាម​របាយការណ៍​ចុះ​ផ្សាយ​ពី YouTube Community Guidelines។

YouTube បាន​ប្រើប្រាស់​ធម៌​ក្តៅ​ដោយ​នឹង​លុប​ Channel នោះ​ចោល​តែ​ម្តង ប្រសិន​រក​ឃើញ​ថា​ធ្វើ​ខុស​គោលការណ៍​ចំនួន ៣ លើក​ត្រឹម​រយៈ​ពេល​បី​ខែ​ឬ​មាន​ផ្ទុក​មាតិកា​ទាក់ទង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​កុមារ។ ជា​សារ​គំរាម​ដ៏​កក្រើក​កាល​ពី​ខែ​សីហា​កន្លង​ទៅ គណនី​អ្នក​ទ្រឹស្តី​និយម​ល្បី​ឈ្មោះ​លោក Alex Jones ត្រូវ​បាន​បិទ​ចោល​ដោយគ្មានការតវ៉ា។

ប្រភព​ឲ្យ​ដឹង​ថា​ប្រភេទ​វីដេអូ ៧៩,៦ ភាគរយ​ពាក់ព័ន្ធ​នឹង​ការ​បំពាន​គោលការណ៍​នយោបាយ​និង​មាតិកា​បោកប្រាស់ ខណៈ ១២,៦ ភាគរយ ពាក់ព័ន្ធ​នឹង​មាតិកា​ផ្លូវ​ភេទ​និង ១ ភាគរយ​ផ្សេង​ទៀត​បង្កើត​ការ​ផ្សព្វផ្សាយ​អំពើ​ហិង្សា​ឬ​មាតិកា​ប្រមាថ​ណា​មួយ។​

ក្នុង​ត្រីមាស​ដដែល​នេះ ៨០ ភាគរយ​នៃ​វីដេអូ​ដែល​បាន​បិទ​ចោល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ក្នុង​នោះ​មាន ៧៤,៥ ភាគរយ​ជា​វីដេអូ​ដែល​គ្មាន​ការ​ចុច​មើល​សូម្បី​ម្តង។ ជា​លើក​ដំបូង​សម្រាប់​ឆ្នាំ​នេះ​ដែល YouTube បំបែក​តួ​លេខ​លុប​ចោល​ការ​បញ្ចេញ​មតិ (Comment) ដែល​ប្រព្រឹត្តិ​ខុស​គោលការណ៍​ដល់​ទៅ ២២៤ លាន​ដង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់