• 2018-11-30 01:56:21
  • ព័ត៌មាន

ថ្លើមធំពាសមេឃ! ហ៊ានលក់ឯកសារសម្ងាត់អេក្រង់ OLED របស់ Samsung ឲ្យក្រុមហ៊ុនចិន

  • 2018-11-30 01:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​សំណុំ​រឿង​​បុគ្គល​​​ចំនួន​ ១១ រូប​ នៃ​ក្រុមហ៊ុន​មួយ​ បាន​លួច​យក​អាថ៌កំបាំង​នៃ​ការ​ផលិត​អេក្រង់​ OLED ​របស់​ Samsung ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​ ១៤ លាន​ដុល្លារ។

​​ឈ្មោះ​ក្រុមហ៊ុន​របស់​បុគ្គល​ទាំង ១១ រូប​ខាង​លើ​មិន​ត្រូវ​បាន​បង្ហាញ​​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​វា​ជា​ក្រុមហ៊ុន​​ដែល​មាន​​​ជាប់​កុងត្រា​ជា​មួយ​ Samsung ​ក្នុង​ការ​ផលិត​គ្រឿង​បន្លាស់​សម្រាប់​អេក្រង់​ OLED របស់​ Samsung។ ក្នុង​ចំណោម​ ១១ រូប​នេះ​ មាន​ ៣ រូប​ត្រូវ​បាន​ចាប់​ខ្លួន​រង់​ចាំ​ការ​កាត់​ក្ដី ដោយ​ក្នុង​នោះ​រួម​មាន​​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ។

​​​​ពួក​គេ​ទាំង ១១ រូប​បាន​​រួម​ដៃ​គ្នា​​ផ្ញើ​គំនូរ​ព្រាង​ និង​​គំនូរ​បំព្រួញ​នៃ​​ផ្ទាំង​អេក្រង់​ OLED ដែល​មាន​និយាយ​អំពី​បច្ចេកវិទ្យា​ 3D Lamination សម្រាប់​អេក្រង់​ OLED រាង​កោង​ដូច​ប្រើ​លើ​ស្មាតហ្វូន Samsung កន្លង​មក។

នេះ​ជា​ទង្វើ​​មួយ​ដែល​បាន​ល្មើស​លើ​កិច្ច​ព្រមព្រៀង​ ហើយ​ Samsung បាន​និយាយ​ថា​នឹង​មិន​ឲ្យ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​រួច​ខ្លួន​ជា​ដាច់​ខាត។ គួរ​ដឹង​ថា​ Samsung បាន​ចំណាយ​ពេល​ប្រហែល​ ៦ ឆ្នាំ​ និង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អេក្រង់​ OLED នេះ៕​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់