- 2018-10-11 08:21:47
- ផលិតផលថ្មី
Razer Phone 2 ប្រើប្រព័ន្ធបញ្ចុះកម្ដៅដូចលើ Laptop បាញ់ PUBG មិនក្ដៅដៃ
- 2018-10-11 08:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Razer Phone 2 ប្រើប្រព័ន្ធបញ្ចុះកម្ដៅដូចលើ Laptop បាញ់ PUBG មិនក្ដៅដៃ
ចន្លោះមិនឃើញ
Razer Phone 2 ត្រូវបានប្រកាសចេញជាផ្លូវការកាលពីប៉ុន្មានម៉ោងមុននេះ ដែលមានការកែប្រែខ្លះៗទៅលើរូបរាងរាង និង សមត្ថភាព។
និយាយពីរូបរាងខាងក្រៅមិនមានប្រែប្រួលច្រើនឡើយ ប៉ុន្តែមានបំពាក់នូវកញ្ចក់ Gorilla Glass 5 នៅផ្នែកខាងក្រោយដើម្បីអាចទ្រាំទ្រនឹងការសាកថ្មដោយឥតប្រើខ្សែ។ អេក្រង់ទំហំ ៥,៧ អ៊ីញនៅឆ្នាំនេះ បានបន្ថែមសមត្ថភាពបញ្ចេញរូបភាពបែប HDR នៅក្នុងកម្រិត QHD និងមាន Refresh Rate 120 Hz ដដែល។
នៅខាងក្នុង Razer Phone 2 មានបំពាក់ដោយបន្ទះឈីប Snapdragon 845 អមនឹង RAM ប្រភេទ LPDDR4X ទំហំ ៨ GB និងមានអង្គផ្ទុកទំហំ ៦៤ GB ឬ ១២៨ GB ហើយមានរន្ធដោតមេមូរីកាតទៀតផង។ ដើម្បីបញ្ចុះកម្ដៅឲ្យបានកាន់តែល្អ Razer ក៏បានបំពាក់នូវបច្ចេកវិទ្យា Vapor Chamber Cooling ដែលមានប្រើលើកុំព្យូទ័រយួរដៃ Razer Blade 15 ដោយមានទំហំតូចជាង។
ទូរសព្ទសម្រាប់លេងហ្គេមនេះក៏បានប្ដូរប្រើ Sensor របស់ Sony លើប្រព័ន្ធកាមេរ៉ាភ្លោះដែលមានបច្ចេកវិទ្យារក្សាលំនឹង OIS, មានកម្រិត ១២ MP ដូចគ្នា មួយជាកាមេរ៉ាធម្មតា និងមួយទៀតជាប្រភេទ Wide-Angle។
Razer Phone 2 នៅតែមានថ្មទំហំ ៤០០០ mAh ដែលអាចទ្រាំទ្រនឹងការសាកថ្មឆាប់ពេញ ហើយមានសមត្ថភាពការពារទឹកកម្រិត IP67 ទៀតផង។ ស្មាតហ្វូននេះបានបើកទទួលការកុម្ម៉ង់ទិញលើទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃចាប់ពី ៧៩៩ ដុល្លារ៕
ចុចអាន៖