• 2018-10-05 11:44:33
  • ផលិតផលថ្មី

Suzuki Smash ចេញ​ស៊េរី​ថ្មី ២០១៩ មាន​បន្ថែម​ពណ៌​ថ្មី​កាន់​តែ​ទាក់​ទាញ

  • 2018-10-05 11:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ប្រកាស​ចេញ​លក់​ម៉ូតូ​បែប​យុវវ័យ Suzuki nex និង Letës ស៊េរី​ថ្មី ២០១៩ ក្រុមហ៊ុន Suzuki Cambodia បាន​បញ្ចេញម៉ូតូ Suzuki Smash ម៉ូដែល​ថ្មី ឆ្នាំ ២០១៩ មួយ​បន្ថែម​ទៀត​ ដែល​ជា​ប្រភេទ​ម៉ូតូ​ប្រើ​ប្រាស់​ចង្កឹះ​លេខ។

Suzuki Smash ម៉ូដែល​ថ្មី​ស៊េរី​ឆ្នាំ ២០១៩ នេះ​ត្រូវ​បាន​កែ​ប្រែ​ថ្មី​តាម​រយៈ​ការ​រចនា​តែម​ថ្មី​ជា​មួយ​រូប​រាង​កាន់​តែ​ទាក់​ទាញ​ជាង​មុន។

លើស​ពី​នេះ Suzuki Smash ម៉ូដែល​ថ្មី​នេះ​ដែល​បាន​បន្ថែម​ជម្រើស​ពណ៌​ថ្មី​គឺ Mat Color ដែល​មាន​លក្ខណៈ​ភ្លឺ​រលោង​ប្រដេញ​ពន្លឺ ដែល​ជា​ពណ៌​ដំបូង​ដែល​មាន​នៅ​លើ​ម៉ូតូ​ប្រភេទ​ចង្កើះ​លេខ លើស​ពី​នេះ Suzuki Smash ស៊េរី​ឆ្នាំ ២០១៩ នេះ​បាន​បំពាក់​មក​ជា​មួយ​កាំ​បន្ទះ​ស្រាប់​ត្រូវ​ចិត្ត​សម្រាប់​អ្នក​ប្រើ​ប្រាស់។

លក្ខណៈ​បច្ចេកទេស​របស់ Suzuki Smash ឆ្នាំ ២០១៩

  • ផ្លាក​កប្រភេទ ៣D មាន​បំពាក់​លើ​ពណ៌ Mat Color នេះ
  • តែម​សង​ខាង​រចនា​ម៉ូត​ថ្មី
  • កុងទ័រ​រចនា​ម៉ូត​ថ្មី
  • កែប​ប្រភេទ​ស្បែក​​រចនា​ថ្មី​ពីរ​ពណ៌
  • មាន​កម្លាំង​ម៉ាស៊ីន ​113cc
  • មាន​ទម្ងន់​ស្រាល​​ត្រឹម​ ៩៩ ​គីឡូ
  • ចំណុះ​ធុង​សាំង ​​៤.៥ លីត្រ​
  • មាន​បន្ថែម​ពីរ​ពណ៌​ដែល​ហៅថា​Two-Tone
  • មាន ​៣ ​ពណ៌​គឺ​ពណ៌​ខ្មៅ​ ពណ៌​សរ​ និង​ពណ៌​ខ្មៅ​ក្រហម
  • មាន​៣​ពណ៌ ហើយ​ពណ៌​មួយ​ក្នុង​ចំណោម​នោះ​គឺ ពណ៌​ម៉ាត(Mat color)។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

មតិយោបល់