• 2018-09-16 04:00:00
  • ព័ត៌មាន

ស្មាតហ្វូន Gaming Razer ស៊េរី​ថ្មី​ត្រៀម​ចេញ​លក់​ខែ​ក្រោយ​នេះ​ហើយ!

  • 2018-09-16 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Razer បាន​ចេញ​លិខិត​អញ្ជើញ​បណ្ដា​អ្នក​សារព័ត៌មាន​បរទេស​ជា​ច្រើន​រូប ចូល​រួម​ក្នុង​កម្មវិធី​ប្រកាស​បង្ហាញRazer Phone 2 ដែល​នឹង​ចេញ​នៅ​ថ្ងៃ​ពុធ​ទី ១០ ខែ​តុលារ​ខាង​មុខ​នេះ។

ក្រៅ​អំពី​ព័ត៌មាន​ប្រកាស​ចេញ​នេះ Razer Phone ជំនាន់​ថ្មី​នេះ​ក៏​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ដូច​ជា Razer Phone 2 រំពឹង​បំពាក់​ឈីប​ជំនាន់​ចុង​ក្រោយ Qualcomm Snapdragon 845 អម RAM ទំហំ 8GB ដំណើរការ​លើ​ប្រព័ន្ធ Android 8.10 Oreo។ និង​ព័ត៌មាន​បែក​ធ្លាយ​ពីការ​ធ្វើ​តេស្ត​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន ចេញ​ពី​កម្មវិធី AnTuTu Benchmark បាន​ពិន្ទុ​ជាង ២៨៣៣៨៧ ឯណោះ។

អេក្រង់​មាន​កម្រិត​បង្ហាញ ១ ៤០០ x ២ ៥៦០ ភីកសែល ប្រភេទ QHD ស្ថិត​នៅ​មាត្រដ្ឋាន ១៦:៩ សក្ដិសម​បំផុត​ក្នុង​ការ​លេង​ហ្គេម ដោយ​អាច​រត់​នូវ​ល្បឿន ១២០Hz គាំទ្រ​បច្ចេកវិទ្យា Q-Synce និង​ប្រើ​បន្ទះ​អេក្រង់ IPS IGZO មាន​គុណភាព​ល្អ​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Sharp។

ជុំវិញ​តម្លៃ​ និង​ការ​ចេញ​លក់​ពិត​ប្រាកដ រង់​ចាំ​ដល់​ថ្ងៃ​ប្រកាស​ផ្លូវការ៕

ប្រភព៖ Techradar ប្រែ​សម្រួល៖ រក្សា

មតិយោបល់