• 2018-09-05 04:46:04
  • ព័ត៌មាន

ប្រឡង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដឹង​លទ្ធផលភ្លាមៗ មាន​ឱកាស​រៀនហ្រ្វីបាន ៤ ឆ្នាំ​

  • 2018-09-05 04:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហៅ​កាត់ នីបតិច (NIPTICT) បាន​ផ្តល់អាហារូបករណ៍ ៦០ កន្លែង​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០២២។ បេក្ខជនជា​សិស្ស​និស្សិត​អាច​ដាក់ពាក្យ​ប្រកួតប្រជែង​គ្នា ​ដើម្បីទទួល​បាន​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ។

លក្ខណ្ឌនៃ​ការ​ប្រលង៖

  • ប្រឡង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដឹង​លទ្ធផលភ្លាមៗ
  • មុខ​វិជ្ជា​ត្រូវ​ប្រឡង​មាន៖ គណិតវិទ្យា តក្កវិទ្យា អង់​គ្លេស
  • ទី​កន្លែង​ប្រឡង៖ វិទ្យាស្ថាន​ជាតិ NIPTICT (ជាប់ទីស្ដីការគណៈរដ្ឋមន្ត្រី)

សិស្ស​និស្សិត​និង​បេក្ខជនទាំង​អស់ អាច​ដាក់ពាក្យ​ចូលរួម​ប្រលង​ចូលរៀន ចាប់​ពីថ្ងៃទី ០៣ ខែកញ្ញា ដល់ ២៧ តុលា ២០១៨។

រូបភាពវិទ្យាស្ថាន​ជាតិ​ NIPTICT

NIPTICT គឺ​ជា​គ្រឹះស្ថាន​អប់រំ​ឧត្ដម​សិក្សា​ បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៤ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។​ ការ​សិក្សា​​ផ្ដោត​លើ​​ផ្នែក​បច្ចេកវិទ្យា​មាន​ ប្រព័ន្ធ​អេឡិចត្រូនិក, វិទ្យាសាស្ត្រ​កុំព្យូទ័រ និងភស្តុភារ ទូរគមនាគមន៍។

អគារសិក្សា​របស់​វិទ្យាស្ថានជាតិ NIPTICT (ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី)

ជា​រៀងរាល់ឆ្នាំ វិទ្យាស្ថាន​តែងតែ​ ផ្តល់​​អាហារូបករណ៍ ៥០ ភាគរយ​សម្រាប់​​សិស្ស​ស្រី​ចុះឈ្មោះ​ ដើម្បី​ជំរុញ​តួនាទីស្រ្តី​ក្នុងការ​សិក្សា​ជំនាញ​បច្ចេកវិទ្យា៕

ដើម្បី​ស្នើ​សុំ​ប្រឡង​ចូល​រៀន​ឆ្នាំសិក្សាថ្មី​ចុចទីនេះ http://niptict.edu.kh/apply/

  • សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់​ទង​លេខទូរសព្ទ 010340000 ឬ info@niptict.edu.kh

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អត្ថបទ៖ ម៉េងងី

មតិយោបល់