
- 2018-09-04 03:23:58
- ព័ត៌មាន
៥ កន្លែង នៅភ្នំពេញ ល្បីសំបូរហាងលក់ទូរសព្ទបំផុត ស្គាល់តាំងអ្នកទីក្រុងដល់ជនបទ
- 2018-09-04 03:23:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ កន្លែង នៅភ្នំពេញ ល្បីសំបូរហាងលក់ទូរសព្ទបំផុត ស្គាល់តាំងអ្នកទីក្រុងដល់ជនបទ
ចន្លោះមិនឃើញ
របរលក់ទូរសព្ទដៃកំពុងមានការកើនឡើង និងមានហាងបើកដំណើរការគ្រប់ច្រកល្ហក់ក្នុងក្រុងភ្នំពេញទាំងតំបន់ប្រជុំជន ផ្សារ និងតាមផ្ទះបណ្ដាផ្លូវធំៗ។
ទីផ្សារកាន់តែមានច្រើនទាំងទូរសព្ទថ្មីនិងមួយទឹកដែលធ្វើឲ្យអ្នកប្រើមានជម្រើសច្រើនមុនពេលសម្រេចចិត្តទិញប្រើប្រាស់។ លើសពីនេះពេលចង់ទិញទូរសព្ទទាំងនេះប្រើប្រាស់ក៏ត្រូវស្វែងរកទីតាំងលក់ទូរសព្ទដែលមានច្រើនងាយស្រួលជាជម្រើសដែលមានទំនុកចិត្តផងដែល។
១.គិរីរម្យ
គិរីរម្យជាបណ្ដុំហាងលក់ទូរសព្ទទំនើប និងមានហាងធំៗជាច្រើនបានឈរជើងលក់យូឆ្នាំមកហើយ។ ក្រៅពីហាងលក់ទូរសព្ទតំបន់នេះក៏ជាបណ្ដុំពាណិជ្ជកម្មដែលសម្បូរទៅដោយហាងលក់ម៉ូតូជាច្រើនផងដែរ ប្រជាពរដ្ឋជាច្រើនបានសម្រុកទៅទិញ ទូរសព្ទដៃ ម៉ូតូមួយថ្ងៃៗអ្នកលក់សឹងរកពេលសម្រាកគ្មាន។
២.ផ្សារដេប៉ូ
ឆ្លងកាត់តាមផ្លូវនេរុហ៍ ឬផ្លូវឧកញ៉ាទេពផនមកដល់ស្តុបផ្សារដេប៉ូ អ្នកដំណើរនឹងឃើញផ្ទាំងផ្សាយពាណិជ្ជ ម៉ាកទូរសព្ទពីហាងមួយទៅហាងមួយដែលសុទ្ធសឹងជាបណ្ដុំហាងលក់ទូរសព្ទដៃទំនើបមានគ្រប់ស៊េរីដែលអ្នកចង់ទិញប្រើប្រាស់អាចសម្រេចចិត្ត ឬជ្រែតម្លៃបាន។
ផ្សារដេប៉ូត្រូវបានគេចាត់ទុកជាមជ្ឈមណ្ឌលហាងលក់ទូរសព្ទដ៏ធំនៅទីក្រុងភ្នំពេញ បន្ទាប់ពីគិរីរម្យ។ ដោយមានមនុស្សរស់នៅកកកុញ និងមានលំហូរពលរដ្ឋគ្រប់ទិសទីធ្វើដំណើរច្រើន ជាហេតុធ្វើឲ្យតំបន់ទីនោះមានភាពមមាញឹកមិនចាញ់តំបន់ដទៃទៀតនៅទីក្រុងភ្នំពេញ។
៣.ផ្សារឃ្លាំងរំសេវ
ស្ថិតនៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាលជាបណ្ដុំទម្លាក់រថយន្តមួយទឹកដែលដឹកចេញពីខេត្តព្រះសីហនុ ដែលនាំចេញមកពីបរទេស ផ្សារឃ្លាំងរំសេវក៏ជាបណ្ដុំហាងលក់ទូរសព្ទដៃមួយទឹកមានគ្រប់ស៊រីដែរគ្រប់គ្នាធ្លាប់បានស្គាល់ និងមានអាជីវករទេ។ ក្រៅពីលក់ទូរសព្ទមួយទឹក និងជួសជុលទីតាំងនេះក៏ជាកន្លែងបោះដុំ ទូរសព្ទ និងគ្រឿង Accessories ទូរសព្ទទៅឲ្យតាមបណ្ដាលហាងធំផ្សេងទៀតក្នុងក្រុងភ្នំពេញផងដែរ។
៤.ផ្លូវកម្ពុជាក្រោម
ចេញពីស្តុប ណានជីងទៅកាន់ស្ពាន់អាកាស ៧មករានៅតាមបណ្ដោយផ្លូវឃើញមានហាងលក់ ទូរសព្ទ និងលក់គ្រឿងអេឡិចត្រូនិកមិនតិចទេដែលមានទីតាំងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមនេះ។ ទីតាំងនេះសម្បូរទៅដោយហាងលក់ទូរសព្ទធំៗល្បីៗ ឈរជើងយូរឆ្នាំ ក្រៅពីហាងលក់ទូរសព្ទទីតាំងមួយនេះក៏ជាបណ្ដុំហាងលក់កុំព្យូទ័រល្បីៗផងដែរ។
៥.ផ្សារថ្មី និងសូរិយា
ជាទីប្រជុំជនមួយនៅជាប់និងផ្សារទំនើបទីតាំងក៏ជាបណ្ដុំហាងលក់ទូរសព្ទទំនើប និងមួយទឹកនិងអ៊ុតទូរសព្ទជាច្រើនដែលកំពុងមានភាពពេញនិយម។ ងាកមកមើលជុំវិញផ្សារថ្មីក៏អន់ដែរមានហាងលក់ទូរសព្ទទំនើបនិងល្បីៗ ក្រៅពីនេះក៏មានហាងលក់គ្រឿងអេឡិចត្រូនិកប្រើប្រាស់ដ៏សម្បូរបែបផងដែរ។
ក្រៅពីតំបន់សំខាន់ៗខាងលើក៏មានទីតាំងជាច្រើនផ្សេងទៀតដែលមានហាងលក់ទូរសព្ទដៃជាច្រើនកំពុងបើកដំណើរការពេញក្នុងក្រុងភ្នំពេញ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានបន្ត