- 2018-08-06 08:31:00
- ព័ត៌មាន
HEROES UNLEASHED បើកឲ្យលេងផ្លូវការហើយ បាញ់គ្នាសាហាវ 5V5 ដូចក្នុងសមរភូមិ!
- 2018-08-06 08:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
HEROES UNLEASHED បើកឲ្យលេងផ្លូវការហើយ បាញ់គ្នាសាហាវ 5V5 ដូចក្នុងសមរភូមិ!
ចន្លោះមិនឃើញ
Hero Unleashed គឺជាប្រភេទហ្គេម First Person Shooter លាយនឹង MOBA នៅលើទូរសព្ទ បានបើកឲ្យអ្នកនិយមនិងជំនាញខាងហ្គេមប្រភេទនេះ ដាក់ឲ្យដោនឡូតជាផ្លូវការហើយ។ អ្នកលេងទាំងអស់អាចជ្រើសរើសរបៀបលេងណាមួយពីតួអង្គដែលអ្នកពេញចិត្ត ដើម្បីសង្គ្រោះពិភពលោក ដែលមានការបាញ់បោះជាក្រុម ៥ ទល់ ៥ ដូចក្នុងសមរភូមិអីចឹងដែរ។
"ហ្គេមសំបូរដោយ Hero នេះនាំមកកម្ពុជាដោយក្រុមហ៊ុនសប្បាយ"។
នៅក្នុងហ្គេមនេះផងដែរគឺ តួអង្គទាំងអស់ចែកចេញជា ៤ ប្រភេទមាន៖ អ្នកប្រយុទ្ធ អ្នកការពារ អ្នកដើរជួរមុខ និងអ្នកជួយក្រុម ដែលបានបញ្ចូលគ្នាក្នុងការប្រកួតតែមួយ។
តួអង្គនិមួយៗគឺមានជំនាញខុសៗគ្នា ត្រូវឲ្យអ្នកបង្កើតជាក្រុមចូលប្រកួត ៥ទល់នឹង ៥ ហើយត្រូវរៀបចំផែនការដើម្បីយកជ័យជំនះមួយនេះឲ្យបាន។ អ្នកក៏អាចហៅមិត្តភក្តិរបស់អ្នកមកចូលរួមការប្រកួតបានផងដែរ។
#របៀបនៃការលេង
ចែកចេញជាច្រើនប្រភេទ និងច្រើនវិធីមានដូចជា “បេសកម្មការពារ” “ប្រកួតស្លាប់រស់” “បេសកម្មចាប់ទង់” និងជាច្រើនទៀត។ ក្នុងនោះផងដែរ បើអ្នកចង់កំចាត់សត្រូវ ត្រូវចេះរៀបចំកាត Talent ដើម្បីបង្កើនអនុភាពតួអង្គ ហើយបើចង់បន្ថែមការតុបតែង ក្នុងនោះក៏មានSkin សំលៀកបំពាក់ និងអាវុធស្អាតៗ។
ហ្គេមប្រភេទនេះអាចធ្វើឲ្យ អ្នកកំសាន្តបំបាត់ភាពអផ្សុកឬស្រ្តេស បង្កើនភាពសប្បាយរីករាយ ហើយវាក៏ជំនួយដល់ការគិត។ អ្នកលេងត្រូវរិះរកដំណោះស្រាយឬបច្ចេកទេសថ្មីៗសម្រាប់ទប់ទល់និងគូប្រកួត។
លើសពីនេះទៅទៀត អ្នកក៏អាចបង្កើត Clan សម្រាប់ហៅមិត្តភក្តិរបស់អ្នកមកចូលរួមក្នុង Clan ដើម្បីជជែកកំសាន្តបង្កើតភាពស្និទ្ធស្នាលបនែ្ថម។
តោះ! ចាំអីទៀតចូលលេងឥឡូវនេះ អ្នកនឹងទទួលបានកាដូជាច្រើន។
ដោនឡូតលើ Play Store ចំពោះ App Store អាចនឹងលេងបានឆាប់ៗនេះ៕
អានអត្ថបទបន្ត៖