• 2018-07-27 04:48:40
  • ព័ត៌មាន

ជួយ​ប្រាប់​ផង ដៃ​មួយ​ណា​អត់​កាន់​ទូរសព្ទ?

  • 2018-07-27 04:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​នេះ​អ្នក​អាច​អត់​លុយ​ចាយ តែ​បើ​អត់​ទូរសព្ទ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ទៀត ឬ​អាច​និយាយ​ថា​អត់​បាយ​មួយ​ពេល​មិន​ស្លាប់​ទេ តែ​បើ​អត់​ទូរសព្ទ​មួយ​ថ្ងៃ ដូច​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​ដក​ដង្ហើម​អីចឹង?

មើល​តែ​រូប​ភាព​ចាក់ដោត​នេះ ម្នាក់ៗ​ដូច​ជា​រវល់​ខ្លាំង​ណាស់ ស្ទើរ​តែ​មិន​ខ្វល់​ពី​អ្នក​ជុំវិញ​ខ្លួនសោះ​។

ពលរដ្ឋ​កម្ពុជា​មាន​ជាង ១៥ លាន​នាក់ តែ​ចំនួន​ទូរសព្ទ​ប្រើប្រាស់​មាន​ជាង ២០ លាន​គ្រឿង។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុងក្រោយ។

ទូរសព្ទ​មាន​ស្ទើរ​តែ​គ្រប់​ម៉ាក តម្លៃ​មាន​ពី​រាប់​ពាន់ដុល្លារ និង​ថោក​បំផុត ៣ ទៅ ៤ ម៉ឺន​រៀល​ក៏​មាន​​ហូហៀរ​លក់​នៅ​តាម​ផ្សារ​លើ​កញ្ជើរ​មិន​ចាញ់​បន្លែ​ត្រី​សាច់​ទេ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់