- 2018-07-16 03:55:00
- ព័ត៌មាន
អ្នកប្រើហ្វេកប៊ុកគួរប្រយ័ត្ន មុនចុចលើ link ទាំងនេះដែលអាចធ្វើឲ្យអ្នកខាតបង់(វីដេអូ)
- 2018-07-16 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើហ្វេកប៊ុកគួរប្រយ័ត្ន មុនចុចលើ link ទាំងនេះដែលអាចធ្វើឲ្យអ្នកខាតបង់(វីដេអូ)
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ មានករណីគួរឲ្យចាប់អារម្មណ៍ធំៗ ទាក់ទងនិងសុវត្ថិភាពអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេកប៊ុកនៅកម្ពុជា ជាក់ស្ដែងដូចជា ករណីបន្លំ URLធ្វើជាការផ្ញើជាវីដេអូលក្ខណៈជា YouTube នៅក្នុង Messenger ដែលមានបង្កប់នូវគោលបំណងបំភាន់ដើម្បីលួចយកគណនីហ្វេសប៊ុករបស់អ្នក។
តាមប្រភពព័ត៌មានពី Camcert ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័របានឲ្យដឹងថា វិធីនេះវាមិនមែនជាមេរោគអ្វីនោះទេ ប៉ុន្តែជាលក្ខណៈ Facebook Video spam ដែលមានគោលបំណងដើម្បីលួចយកគណនីហ្វេសប៊ុករបស់អ្នក ឬអាចហៅថាជាលក្ខណៈ Phishing។
បើសិនជាអ្នកបញ្ចូលនូវ E-mail និង Password នោះគណនីរបស់អ្នកនឹងត្រូវបានលួចជាមិនខាន។ សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់ការបោកបញ្ឆោតណាមួយឲ្យសោះ។
វាអាចចាប់ផ្ដើមដំបូងដោយសារតែមានគណនីហ្វេសប៊ុកណាមួយត្រូវបានគេលួចយក បន្ទាប់មកគេអាចប្រើប្រាស់គណនីលួចមួយនេះ ដើម្បីធ្វើការបញ្ជូន Fake Facebook video ទៅក្នុង Messenger មិត្តភក្តិរបស់អ្នក។
អានអត្ថបទបន្ត៖