- 2018-07-13 06:55:00
- ព័ត៌មាន
ចំណាំចំណុចទាំងនេះទុក ជៀសវាងចាញ់បោកគេលើ Facebook
- 2018-07-13 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាំចំណុចទាំងនេះទុក ជៀសវាងចាញ់បោកគេលើ Facebook
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកប្រព័ន្ធសុវត្ថិភាពអ៊ីនធើណិត លោក អ៊ូ ផាន់ណារិទ្ធ ធ្លាប់បានអះអាងថា ករណីបោកប្រាស់ (Internet Scam) ការផ្សព្វផ្សាយអំពីព័ត៌មានហាក់ដូចជាមានចំណុចសង្ស័យច្រើន ដែលលោកស្នើសុំឲ្យអ្នកប្រើបណ្ដាញសង្គមគួរមានការប្រុងប្រយ័ត្នដូចជា៖ សរសេរភាសាខ្មែរមិនត្រឹមត្រូវ ឈ្មោះទំព័រហ្វេសប៊ុកគឺមិនច្បាស់លាស់ ទំព័រ URL(link) គឺមិនមែនជាឈ្មោះវ៉ិបសាយដែលយើងឃើញរាល់ថ្ងៃ អត្ថបទតែមួយប៉ុន្តែមានទំព័រហ្វេសប៊ុក និងវ៉ិបសាយច្រើនខុសៗគ្នា។
ម្យ៉ាងទៀតលោកស្នើឲ្យអ្នកប្រើត្រូវចេះមើល link ឲ្យបានច្បាស់ប្រាកដ សឺមចុចជៀសវាងមានអ្នកច្រឡំ ឬទុកចិត្តលើការផ្សព្វផ្សាយនោះ ធ្វើឲ្យមានការលួចយកគណនីហ្វេសប៊ុក ឬខាតបង់ដោយរូបភាពផ្សេងៗ។
ចំពោះការបោកបញ្ជោតតាមរយៈរូបភាពដូចជា៖
Facebook's Page លក់ទំនិញអនឡាញមិនច្បាស់លាស់ផ្សេងៗ បង្ហោះពីកម្មវិធីចាប់រង្វាន់ ជាមួយនឹងលក្ខខណ្ឌឈ្នះងាយៗ។
ចំណេញទៅដល់អ្នកគ្រប់គ្រង Facebook Page នោះ (អាចកើនចំនួន Like ដោយមិនចាំបាច់ចំណាយថវិការ)
ការផ្ញើរលេខទូរស័ព្ទរបស់អ្នកទៅឲ្យគេ ដើម្បីទំនាក់ទំនងនៅពេលចាប់ឆ្នោតត្រូវ ។
ចំណុចនេះអាចជាហានិភ័យដល់អ្នកប្រើប្រាស់ហ្វេសប៊ុក ពីព្រោះថាលេខទូរស័ព្ទនោះអាចត្រូវបានគេយកទៅដើម្បីធ្វើការ reset password (លួចប្ដូរពាក្យសម្ងាត់) ឬអាចធ្វើការ Login ចូលទៅក្នុងគណនីហ្វេសប៊ុកតែម្តង (ដោយសារភាគច្រើនគឺប្រើប្រាស់លេខទូរស័ព្ទធ្វើជាពាក្យសម្ងាត់) ឬ ជាការបោកឲ្យអ្នក like page បន្ទាប់មកគេលក់ page នោះក្នុងតម្លៃណាមួយ។
ដូចនេះប្រហែលជាចុងក្រោយ អ្នកអាចក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន។
លោកបានបន្ថែមថា ចំណុចទាំងនេះ អាចឲ្យអ្នកធ្វើការពិចារណាជាមុនសិន មុននឹងធ្វើតាមលក្ខខណ្ឌទាមទារអ្វីមួយ៕
អានអត្ថបទបន្ត៖