- 2018-06-07 02:09:44
- ព័ត៌មាន
Tim Cook ធ្លាប់ធ្វើការនៅណាខ្លះ មុនចូលទៅដឹកនាំក្រុមហ៊ុន Apple?
- 2018-06-07 02:09:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tim Cook ធ្លាប់ធ្វើការនៅណាខ្លះ មុនចូលទៅដឹកនាំក្រុមហ៊ុន Apple?
ចន្លោះមិនឃើញ
លោក Timothy Donald Cook មានដើមកំណើតនៅទីក្រុង Alabama។ លោកបានផ្លាស់ប្តូរការងារជាច្រើនកន្លែង មុនទៅធ្វើការជាមួយ Steve Jobs និងបានឡើងទៅដឹកនាំក្រុមហ៊ុន Apple។ ចុះកាលពីអតីតកាល តើបុរសវ័យ ៥៧ ឆ្នាំធ្លាប់ធ្វើការនៅណាខ្លះ មុនប្រលូកមករួមការងារជាមួយលោក Steve Jobs?
+ការសិក្សា:
Cook បានសិក្សានៅវិទ្យាល័យ Robertsdale ក្នុងទីក្រុង Alabama ក្នុងឆ្នាំ ១៩៧៨។ លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រជំនាញវិស្វកម្មឧស្សាហកម្មនៅសាកលវិទ្យាល័យ Auburn ក្នុងឆ្នាំ ១៩៨២ និងបានបន្តការសិក្សានៅសកលវិទ្យាល័យ Duke ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនាឆ្នាំ ១៩៨៨។
+អាជីពមុនចូលបម្រើការឲ្យ Apple:
Cook បានធ្វើការឲ្យក្រុមហ៊ុន IBM រយៈពេល ១២ ឆ្នាំ និងបានទៅធ្វើជាអគ្គនាយកក្រុមហ៊ុន North American Fulfillment មុនចាកចេញទៅចាប់តំណែង COO នៅក្រុមហ៊ុន Intelligent Electronics ក្នុងឆ្នាំ ១៩៩៤ ដោយនៅទីនោះបានប្រហែល ៣ ឆ្នាំ។ មិនដល់ ១ ឆ្នាំពេញ ចន្លោះឆ្នាំ ១៩៩៧-៩៨ មិត្តជិតស្និទ្ធរបស់លោក Steve Jobs រូបនេះ បានផ្លាស់ទៅធ្វើការឲ្យក្រុមហ៊ុន Compaq Computer Corporation តួនាទីជាអនុប្រធានផ្នែកសាជីវកម្ម។
+ការមកកាន់ការងារនៅ Apple
ក្នុងឆ្នាំ ១៩៩៨ Cook បានបោះជំហានការងារនៅក្រុមហ៊ុន Apple ក្នុងតួនាទីជាអនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិ។ ពីឆ្នាំ ២០០២ ដល់ ២០០៥ កាន់តំណែងជាអនុប្រធានប្រតិបត្តិផ្នែកលក់ទីផ្សារសាកល ពី ២០០៥ ដល់ ២០១១ ជា COO និងនៅថ្ងៃ ២៤ សីហា ២០១១ បានឡើងជាប្រធានប្រតិបត្តិ CEO របស់ Apple៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: