- 2018-06-04 01:30:00
- ព័ត៌មាន
ក្រៅពីស៊ីសាំងតិច រថយន្ត Swift ជាប់ចំណាត់ថ្នាក់មួយលំដាប់ពិភពលោក
- 2018-06-04 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីស៊ីសាំងតិច រថយន្ត Swift ជាប់ចំណាត់ថ្នាក់មួយលំដាប់ពិភពលោក
ចន្លោះមិនឃើញ
រថយន្ត Suzuki Swift ឆ្នាំ ២០១៩ ដែលទើបនឹងចូលមកទីផ្សារក្នុងស្រុកពេលថ្មីៗនេះ មានចំណុចពិសេសៗជាច្រើនរហូតជាប់ Top3 លំដាប់ពិភពលោកដែលគេចាត់ថ្នាក់ថា ជារថយន្តល្អបំផុតសម្រាប់បើកក្នុងទីក្រុងប្រចាំឆ្នាំ ២០១៨។
រថយន្តលក្ខណៈគ្រួសារប្រភេទ hatchbackនេះ ត្បិតថាតូចតែខ្លឹម ផ្នែកខាងក្នុងរថយន្តរចនាឡើងយ៉ាងធំទូលាយ ផ្ទុយពីការគិតអ្នកទាំងអស់គ្នាថា រថយន្តចង្អៀត តែ Swift មិនដូច្នោះទេ។ កុងទ័ររថយន្តជាប្រភេទឌីជីថល ប្រើប្រាស់សោរប្រភេទ Smart key បញ្ឆេះដោយប្រើប៊ូតុង ទ្វារខាងមុខធម្មតា តែទ្វារខាងក្រោយ ទាញហើយបើកចេញពីខាងលើវិញ ចំណែកកន្លែងដាក់ឥវ៉ាន់ខាងក្រោយធំទូលាយល្អ (ឃ្លុបក្រោយចំណុះអាចដាក់បាន ២៦៥ លីត្រ)។
ផ្នែកខាងក្រៅរថយន្ត រចនាឡើងយ៉ាងសាមញ្ញជាប្រភេទកូនកាត់ស្ព័រ បំពាក់អំពូលបំភ្លឺផ្លូវប្រភេទ LED រាងអក្សរ C ឯចង្កៀងមុខបំពាក់អំពូលភ្លឺពេលថ្ងៃ DRLនិងអាចកំណត់កម្រិតពន្លឺនៃអំពូល (Position Lamp) បានផងដែរ។
រថយន្តពោង២ នេះប្រើហ្រ្វាំងប្រភេទ ABS និងមានប្រព័ន្ធហ្វ្រាំងជំនួយប្រភេទEBD ឬ EBFD បំពាក់ដោយម៉ាស៊ីនប្រភេទIn line 4 ចំណុះ ១,២លីត្រ ប្រើប្រេងឥន្ធនៈប្រភេទសាំង មានចំណុះធុងប្រេង ៣៧ លីត្រ សម្រាប់ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ផ្លូវក្រៅក្រុងស៊ីប្រមាណជា ៥ លីត្រ និងក្នុងក្រុងអាស្រ័យតាមស្ថានភាពចរាចរ តែអាចលើសក្រៅក្នុងតែបន្តិចបន្តូចប៉ុណ្ណោះ។
លើសពីនេះ Suzuki ក៏មានបំពាក់បច្ចេកវិទ្យា immobilizer ដើម្បីការពារចោរកម្ម និងបច្ចេកវិទ្យា Parking assist ផងដែរ។
កត្ដាទាំងនេះហើយអាចជាចំណុចខ្លឹមៗដែលធ្វើរថយន្តដ៏តូចច្រឡឹងនេះ ប្រជែងឈ្នះរថយន្តជាច្រើនរហូតជាប់លេខ ២ លំដាប់ពិភពលោកដែលគេចាត់ថ្នាក់ថា ជារថយន្តល្អបំផុតសម្រាប់បើកក្នុងទីក្រុងដែលក្នុងនោះលេខ ១ បានទៅលើ Ford Fiesta និងលេខ ៣ បានទៅលើ Volkswagen Polo។ តាមការបញ្ជាក់ពីខាងក្រុមហ៊ុន។
ចំពោះតម្លៃដាក់លក់ផ្លូវការគឺ ៣ ០០០០ ដុល្លារ៕
អានអត្ថបទបន្ត៖