• 2018-06-01 02:26:41
  • ព័ត៌មាន

Apple បិទ​មិន​ទទួល​ការ​អាប់ដេត​ Telegram ទូទាំង​ពិភពលោក​​​​​​

  • 2018-06-01 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កម្មវិធី​ផ្ញើ​សារ​ Telegram មិន​ឃើញ​មាន​ការ​អាប់ដេត​ថ្មី​លើ​ App Store ចាប់​តាំង​ពី​ចុង​ខែ​មីនា​មក​ម្ល៉េះ ពោល​ចាប់​តាំង​ពី​សមត្ថកិច្ច​រុស្សី​បាន​​សម្រេច​ថា​កម្មវិធី​នេះ​​​មិន​ស្រប​ច្បាប់​សម្រាប់​ប្រទេស​ខ្លួន។

Apple មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នោះ​ទេ​ ហេតុ​នេះ​គេ​មិន​ច្បាស់​ហេតុអ្វី​បាន​ជា​​ការ​បិទ​កម្មវិធី​ក្នុង​ប្រទេស​មួយ​ នាំ​ឲ្យ​ Apple បិទ​មិន​ឲ្យ​មាន​ការ​អាប់ដេត​ជុំវិញ​ពិភពលោក​បែប​នេះ។

នៅ​លើ​ Twitter លោក​ Pavel Durov នាយក​ប្រតិបត្តិ​ Telegram បាន​​​និយាយ​​ថា Apple ​​បាន​លែង​អនុញ្ញាត​​​សម្រាប់​ការ​អាប់ដេត​ Telegram លើ​ iOS ជុំវិញ​ពិភពលោក​​ ១ ខែ​កន្លះ​មុន​មក​ហើយ ចាប់​តាំង​ពី​រុស្សី​បញ្ជា​ឲ្យ​បិទ​ Telegram។

​​ដោយ​សារ​ Telegram មិន​អាច​អាប់ដេត​កម្មវិធី​របស់​ខ្លួន​បាន​ ហេតុ​នេះ​មុខងារ​ដែល​មាន​មួយ​ចំនួន​ដូច​ជា​ Sticker ​មិន​ដំណើរ​ការ​ ក្រោយ​ពី​ iOS 11.4 បាន​បញ្ចេញ៕​​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់