- 2018-05-16 06:44:41
- ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាទាំង ២៦ មានតម្លៃថ្លៃកប់ពពកមាន ២ នៅអាស៊ាន
- 2018-05-16 06:44:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបច្ចេកវិទ្យាទាំង ២៦ មានតម្លៃថ្លៃកប់ពពកមាន ២ នៅអាស៊ាន
ចន្លោះមិនឃើញ
ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មនានា ក្រុមហ៊ុនដែលវិនិយោគក្នុងវិស័យបច្ចេកវិទ្យា តែងតែឈរនៅលើគេក្នុងតារាងក្រុមហ៊ុន ដែលមានតម្លៃថ្លៃជាងគេនៅក្នុងលោក។
ជាក់ស្ដែង នៅក្នុងបញ្ជីរបស់ PitchBook ដែលទើបតែនឹងចេញនៅពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឯកជនចំនួន ២៦ បានឈរនៅលើតារាង ហើយមានតម្លៃខ្ទង់ពាន់លានដុល្លារឡើងទៅ ដោយក្នុងនោះមាន ២ ក្រុមហ៊ុននៅក្នុងអាស៊ានយើង។
២៦. Ubtech: ៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន ដែលមានជំនាញខាងផលិតមនុស្សយន្តក្នុងវិស័យអប់រំ និងកម្សាន្ត។
២៥. Machin Zone: ៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងទីក្រុង Palo Alto សហរដ្ឋអាមេរិក ដែលមានជំនាញខាងផលិតហ្គេមទូរសព្ទដែលលេងបានច្រើនគ្នា។
២៤. Coupang: ៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ជាទីផ្សារទិញដូរលើអ៊ីនធឺណិត។
២៣. GO-JEK: ៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងទីក្រុង ចាកាតា ប្រទេស ឥណ្ឌូណេស៊ី ផ្ដល់សេវាកម្មហៅតាក់ស៊ី តាមកម្មវិធីទូរសព្ទដៃ។
២២. Slack: ៥.១ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ផ្ដល់ជាកម្មវិធីសម្រាប់ផ្ញើសារទំនាក់ទំនងក្នុងអង្គភាព កន្លែងការងារ។
២១. WeDoctor: ៥.៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន ផលិតជាកម្មវិធីសម្រាប់សេវាកម្មវេជ្ជសាស្ត្រ។
២០. Robinhood: ៥.៦ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ដែលមានជំនាញខាង crytocurrency និង ផលិតកម្មវិធីក្នុងការដោះដូរ។
១៩. Grab: ៦ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេស សិង្ហបុរី ផ្ដល់សេវាកម្មហៅតាក់ស៊ី តាមកម្មវិធីទូរសព្ទដៃ។
១៨. Lianjia.com: ៦ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន ជាគេហទំព័រផ្ដល់សេវាកម្មអចលនទ្រព្យ សម្រាប់លក់ និងជួល។
១៧. Magic Leap: ៦.៤ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បង្កើតបច្ចេកវិទ្យា AR។
១៦. Manbang Group: ៦.៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន ដែលមានជាកម្មវិធីសម្រាប់អ្នកបើកបររថយន្តដឹងទំនិញ និងអ្នកចែកចាយ។
១៥. Jiedaibao: ៧.៦ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន មានជាកម្មវិធីផ្ដល់ប្រាក់កម្ចី។
១៤. DJI: ៨ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន ជំនាញខាងផលិតដ្រូន។
១៣. Stripe: ៩.២ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ខាងផ្នែកទូទាត់ប្រាក់លើអ៊ីនធឺណិត។
១២. Paytm: ១០ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា ជាទីផ្សារទិញដូរលើអ៊ីនធឺណិត និងសេវាកម្មទូទាត់ប្រាក់។
១១. Lyft: ១១.៧ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ផ្ដល់សេវាកម្មហៅតាក់ស៊ី តាមកម្មវិធីទូរសព្ទដៃ។
១០. Pinterest: ១២.៣ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ផ្ដល់សេវាកម្មចែករំលែករូបភាពលើអ៊ីនធឺណិត។
៩. Pinduoduo: ១៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន មានសេវាកម្មស្វែងរកការលក់បញ្ចុះតម្លៃលើអ៊ីនធឺណិត
៨. Toutiao: ២០ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន មានកម្មវិធីផ្ដល់សេវាកម្មសារព័ត៌មាន។
៧. Palantir: ២០.៥ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ផ្ដល់សេវាកម្មប្រមូលផ្ដុំ និងវិភាគទិនុ្នន័យ។
៦. WeWork: ២១.១ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ដែលផ្ដល់ទីកន្លែងសម្រាប់អ្នកធ្វើការ freelance។
៥. SpaceX: ២៤.៧ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ជំនាញខាងផលិតកាំជ្រួចបាញ់បង្ហោះចូលអវកាស។
៤. Meituan-Dianping: ៣០ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន មានកម្មវិធីផ្ដល់សេវាកម្មទិញដូរបន្ទាន់។
៣. Airbnb: ៣១ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក មានកម្មវិធីសម្រាប់ធ្វើការ រកនិងដាក់កន្លែងជួល។
២. Didi Chuxing: ៥៦ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេសចិន ផ្ដល់សេវាកម្មហៅតាក់ស៊ី តាមកម្មវិធីទូរសព្ទដៃ។
១. Uber: ៦៩.៩ ពាន់លានដុល្លារ
ក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ផ្ដល់សេវាកម្មហៅតាក់ស៊ី តាមកម្មវិធីទូរសព្ទដៃ។
ចុចអាន៖