- 2018-05-16 03:34:52
- ព័ត៌មាន
Samsung សុំសងត្រឹម ២៨ លានដុល្លារ ឯ Apple នៅរឹងទទឹងចង់បាន ១ ពាន់លានដុល្លារ
- 2018-05-16 03:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung សុំសងត្រឹម ២៨ លានដុល្លារ ឯ Apple នៅរឹងទទឹងចង់បាន ១ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
Apple និង Samsung បានបន្តឡើងតុលាការនៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើការកាត់ក្ដីសារជាថ្មីដែលនឹងកំណត់ថា Samsung នឹងត្រូវសងជំងឺចិត្តទៅ Apple ចំនួនប៉ុន្មាន ទាក់ទងនឹងរឿងក្ដីល្មើសច្បាប់ប៉ាតង់នៃការឌីហ្សាញ។
Samsung បានរកឃើញថាមានកំហុស ចំពោះការល្មើសច្បាប់ប៉ាតង់ដែលបានកាត់ក្ដៅសម្រេចនៅក្នុងឆ្នាំ ២០១២ ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅតែបន្តតឹងសរសៃ-ក ដាក់គ្នាលើចំនួនទឹកប្រាក់ដែល Samsung ត្រូវបង់ទៅឲ្យ Apple។
បញ្ហាចម្បងលើរឿងក្ដីនេះ គឺការសម្រេចថាសងជំងឺចិត្តដោយផ្អែកលើតម្លៃសរុបរបស់ iPhone ឬ ផ្អែកលើធាតុផ្សំនៃ iPhone ដែល Samsung បានចម្លងនោះ។ គំនិតរបស់ Apple គឺទាមទារឲ្យសងដោយគិតលើតម្លៃសរុបរបស់ iPhone ចំណែកឯ Samsung ប្រកែកថាគួរសងដោយគិតតាមផ្នែកខ្លះៗនៃ iPhone ប៉ុណ្ណោះ។
កាលពីឆ្នាំ ២០១២ សាលក្រមនៃរឿងក្ដីល្មើសច្បាប់ប៉ាតង់នៃការឌីហ្សាញនេះ បានសម្រេចឲ្យ Samsung សងជំងឺចិត្តទៅ Apple ចំនួន ១ ពាន់លានដុល្លារ ប៉ុន្តែក៏ត្រូវបានទម្លាក់មកត្រឹម ៥៤៨ លានដុល្លារវិញ។
ក្នុងចំណោមទឹកប្រាក់ ៥៤៨ លានដុល្លារដែល Samsung បានសម្រេចថានឹងសងដល់ Apple នៅឆ្នាំ ២០១៥ មាន ៣៩៩ លានដុល្លារគឺជាសំណងលើការល្មើសប៉ាតង់ឌីហ្សាញ។ នៅឆ្នាំដដែលនោះ Samsung បានប្រកែកថាខ្លួនត្រូវបានតុលាការបញ្ជាឲ្យសងសំណងដែលមិនត្រឹមត្រូវចំពោះការល្មើសប៉ាតង់ឌីហ្សាញ និងបានប្ដឹងឧទ្ធរណ៍ដល់តុលាការកំពូល ដើម្បីកាត់បន្ថយសំណង។
ការប្ដឹងឧទ្ធរណ៍របស់ Samsung បានជោគជ័យ ដោយតុលាការកំពូល បានបញ្ជាឲ្យសាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិក ធ្វើការកំណត់ឡើងវិញនូវសំណងដែល Samsung ត្រូវប្រគល់ឲ្យ Apple ដែលចុងក្រោយនាំឲ្យមានការកាត់ក្ដីដែលធ្វើឡើងក្នុងសប្ដាហ៍នេះ។
ក្នុងការកាត់ក្ដីសប្ដាហ៍នេះ Apple បានទាមទារសំណង ១ ពាន់លានដុល្លារពី Samsung ខណៈ Samsung បានស្នើសុំដល់ក្រុមប្រឹក្សាតុលាការទម្លាក់សំណងមកនៅត្រឹម ២៨ លានដុល្លារ។ គួរដឹងថារឿងក្ដីនេះនៅមិនទាន់សម្រេចសាលក្រមនៅឡើយទេ៕