• 2018-05-11 05:05:00
  • ព័ត៌មាន

Casio ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​កាមេរ៉ា ដោយ​សារ​ហេតុផល​មួយ

  • 2018-05-11 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ ​ក្រុមហ៊ុន Casio Computer Co. បាន​ប្រកាស​ថា​នឹង​ឈប់​ផលិត​កាមេរ៉ា​ឌីជីថល​ប្រភេទ Compact ក្រោម​ហេតុផល​ដោយ​សារ​កាមេរ៉ា​ស្មាតហ្វូន​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្លាំង។

Casio QV-10

បើ​ក្រឡេក​ទៅ​អតីតកាល ក្រុមហ៊ុន Casio ធ្លាប់​​ទទួល​បាន​ការ​គាំទ្រ និង​ជោគជ័យ​ខ្លាំង​អំឡុង​ឆ្នាំ ១៩៩៥ ដោយ​កាល​នោះ​ប្រកាស​ចេញ​លក់​កាមេរ៉ា​ឌីជីថល​មួយ​ម៉ូឌែល​ QV-10 ដែល​មាន​បំពាក់​អេក្រង់ LCD នៅ​ផ្នែក​ខាង​ក្រោយ​ដំបូង​គេក្នុង​លោក​។

តែ​ជា​អកុសល ទីផ្សារ​លក់​កាមេរ៉ា​ឌីជីថល​ដ៏​ល្បី​ល្បាញ​មួយ​នេះ បន្ត​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ខ្លាំង ស្រប​ពេល​មាន​វត្តមាន​ទីផ្សារ​ស្មាតហ្វូន បំពាក់​កាមេរ៉ា​ដែល​អាច​ថត​រូប និង​វីដេអូ​បាន​កម្រិត​មួយ​ខ្ពស់។

Casio EXILIM EX-ZR5100

គិត​ត្រឹម​ឆ្នាំ ២០១៧ សង្វាក់​អាជីវកម្ម​​ផលិត​កាមេរ៉ា​ឌីជីថល ខាតបង់​អស់ ¥៤,៦ ប៊ីលាន​យេន(គិត​ជា​លុយ​ជប៉ុន)ប្រមាណ​ជា ៤២០២៦០១៨,៩០ដុល្លារ និង​បន្ត​ខាត​បង់​អស់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ទៀត រហូត​ប្រកាស​ឈប់​ផលិត​តែ​ម្ដង កាល​ពី​ថ្ងៃ​ពុធ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១៨។

អ្នក​ចាត់​ការ​ជាន់​ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Casio លោក Kazuhiro Kashio បាន​និយាយ​ក្នុង​សន្និសិទ្ធ​សារព័ត៌មាន​ថា៖ ជំនួស​ឲ្យ​ការ​ឈប់​ផលិត​កាមេរ៉ា​ឌីជីថល ក្រុមហ៊ុន​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាមេរ៉ា​ដោយ​ផ្ដោត​លើ​វិស័យ​កីឡា និង​ឱសថ​វិញ​ម្ដង៕

អាន​អត្ថបទ​បន្ត​៖

ប្រភព៖ Japantimes ប្រែ​សម្រួល៖ រក្សា

មតិយោបល់