• 2017-12-27 02:26:49
  • ផលិតផលថ្មី

Windows Phone និង BlackBerry ស៊េរី​ទាប ដល់​ថ្ងៃ​អវសាន​របស់ WhatsApp

  • 2017-12-27 02:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បណ្ដាញ​សង្គម WhatsApp នឹង​ផ្ដាច់​ការ​គាំទ្រ​លើ​ឧបករណ៍​នៃ​ប្រព័ន្ធ BlackBerry 10 និង Windows Phone 8.0 ចាប់​ពី​ថ្ងៃ​​ទី ៣១ ធ្នូ ឆ្នាំ ២០១៧ នេះ​ត​ទៅ ស្រប​ពេល​ជំនាន់ Android ២.៣.៧ ឬ​ទាប​ជាង​នេះ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ១ កុម្ភៈ ឆ្នាំ ២០២០។ ទាំង​ម៉ូដែល Nokia S40 ក្រុមហ៊ុន WhatsApp នឹង​ផ្ដាច់​ការ​អភិវឌ្ឍ ហើយ​មុខងារ​ប្រើប្រាស់​ចាំ​បាច់​មួយ​ចំនួន​នឹង​លែង​ដំណើរការ​លើ​ប្រព័ន្ធ​គោល​ដូច​បាន​រៀបរាប់​ខាង​លើ។

​កន្លង​ទៅ​ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ Facebook មួយ​នេះ បាន​ផ្ដាច់​ចោល​ម្ដង​រួច​មក​ហើយ ជុំវិញ​ឧបករណ៍​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ Android ជំនាន់ ២.៣.៣ និង Windows Phone 7 កាល​ពី​ឆ្នាំ ២០១៦។

​​​​រំឭក​ថា WhatsApp Messenger ជា​កម្មវិធី​ឥត​គិត​ថ្លៃ​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ផ្ញើ​សារ​និង​សំឡេង VoIP បន្សំ​មុខងារ Voice Call/Video Call, ការ​ផ្ញើ​រូបភាព, ឯកសារ និង​ចែក​រំលែក​ទីតាំង​ទៅ​កាន់​មនុស្ស​ឯ​ទៀត​ជុំវិញ​ពិភពលោក។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Fonearena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់