- 2020-03-27 02:09:41
- ព័ត៌មាន
Apple បើកឲ្យប្រើកម្មវិធីតម្លៃ ៣០០ដុល្លារ ដោយមិនគិតលុយ ៣ខែ
- 2020-03-27 02:09:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple បើកឲ្យប្រើកម្មវិធីតម្លៃ ៣០០ដុល្លារ ដោយមិនគិតលុយ ៣ខែ
ចន្លោះមិនឃើញ
កម្មវិធីជំនាញកាត់តវីដេអូ Final Cut Pro X និងកាមេរ៉ាផលិតចម្រៀង Logic Pro X របស់ Apple ក្នុងពេលប៉ុន្មានថ្ងៃទៀតនឹងមានបើកឲ្យសាកល្បងប្រើប្រាស់រយៈពេល ៩០ ថ្ងៃ។
ការរាតត្បាតនៃកូវីដ១៩ ធ្វើឲ្យមនុស្សជាច្រើនមិនអាចទៅធ្វើការ ឬបំពេញការសិក្សា ដូចនេះការបានប្រើប្រាស់កម្មវិធីជំនាញតម្លៃរាប់រយដុល្លារដោយមិនគិតលុយនេះ គឺជារឿងល្អមួយ។ Apple បានសរសេរក្នុងសេចក្ដីប្រកាសដូចនេះថា ៖ "យើងសង្ឃឹមថាអតិថិជនយើងដែលនៅផ្ទះ ហើយចង់រៀនអំពីអ្វីថ្មីនោះនឹងសាកល្បងការដាក់ឲ្យប្រើប្រាស់សាកល្បងដោយមិនគិតលុយនេះ។”
គួរដឹងថាកម្មវិធី Final Cut Pro X គឺមានបើកឲ្យសាកល្បងប្រើឥតគិតលុយ ៣០ ថ្ងៃរួចមកហើយ ប៉ុន្តែសម្រាប់ Logic Pro X គឺមិនមាននោះទេ។ គួរដឹងថាអ្នកដែលកំពុងស្ថិតនៅក្នុងការប្រើប្រាស់សាកល្បង ៣០ ថ្ងៃនៃ Final Cut Pro X នឹងទទួលបានរយៈពេលសាកល្បងបន្ថែមផងដែរ។
ជាធម្មតាកម្មវិធី Final Cut Pro X គឺមានតម្លៃ ៣០០ ដុល្លារ ហើយ Logic Pro X មានតម្លៃ ២០០ ដុល្លារ៕