- 2020-03-26 06:19:35
- ព័ត៌មាន
Apple ប្រាប់ពីប្រភពម៉ាស់ ១០លាន ដែលខ្លួនបរិច្ចាគ
- 2020-03-26 06:19:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ប្រាប់ពីប្រភពម៉ាស់ ១០លាន ដែលខ្លួនបរិច្ចាគ
ចន្លោះមិនឃើញ
នាថ្ងៃពុធនេះ លោក Tim Cook នាយកប្រតិបត្តិ Apple បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនបានប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យជួយផ្ដល់នូវម៉ាស់ចំនួន ១០ លាន សម្រាប់បរិច្ចាគដល់មន្ទីរពេទ្យនៅជុំវិញប្រទេសប្រើដើម្បីប្រយុទ្ធប្រឆាំងនៃការរាតត្បាតកូវីដ១៩។
កន្លងមកលោក Tim Cook និយាយថា Apple កំពុងធ្វើការបរិច្ចាគម៉ាស់រាប់លានម៉ាស់ ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់ថាមានម៉ាស់នៅស្តុកស្រាប់ ឬទិញពីកន្លែងផ្សេងនោះទេ ខណៈពេលដែលចំនួនម៉ាស់លើទីផ្សារកំពុងតែខ្វះខាត។
Facebook ឯណោះវិញក៏ជួយបរិច្ចាគម៉ាស់ដល់មន្ទីរពេទ្យ និងបុគ្គលិកពេទ្យផងដែរ ប៉ុន្តែគឺជាម៉ាស់ដែលមាននៅក្នុងស្តុកចំនួន ៧២ ម៉ឺនម៉ាស់ ដែលក្រុមហ៊ុនបានទិញអំឡុងពេលភ្លើងឆេះព្រៃនៅ California កាលពីឆ្នាំមុន ដែលពេលនោះវាបានប៉ះពាល់ដល់គុណភាពខ្យល់នៅតំបន់ San Francisco Bay Area៕