- 2020-03-26 01:37:59
- ព័ត៌មាន
iPhone 12 អាចនឹងមានជោគវាសនាដូច iPhone X
- 2020-03-26 01:37:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 12 អាចនឹងមានជោគវាសនាដូច iPhone X
ចន្លោះមិនឃើញ
ការចុះផ្សាយរបស់សារព័ត៌មាន Nikkei បានឲ្យដឹងថា Apple កំពុងពិចារណាក្នុងការចេញលក់ iPhone ជំនាន់ថ្មី ដែលបច្ចុប្បន្ននេះគេនាំគ្នាហៅវាថា iPhone 12 ជាអ្នកស្នងតំណែង iPhone 11។
ស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ននេះ បាននាំឲ្យ Apple បើកកិច្ចពិភាក្សាថាគួរតែពន្យារពេលចេញលក់ iPhone ថ្មីរយៈពេលប៉ុន្មានខែឬយ៉ាងណា។ បន្ថែមពីលើបញ្ហាទាក់ទងនឹងសង្វាក់ផលិតកម្មផ្គត់ផ្គង់ Apple ក៏បានមានការព្រួយបារម្ភថាតម្រូវការសម្រាប់ iPhone ថ្មីនឹងមិនមានខ្លាំងក្លា ដោយសារកូវីដ១៩បានប៉ះពាល់ដល់ការចំណាយរបស់អតិថិជន។
ចចាមអារ៉ាមកន្លងមកនិយាយថា នៅចុងឆ្នាំនេះនឹងមាន iPhone ថ្មីចំនួន ៤ ម៉ូដែលត្រូវប្រកាសចេញ។ គេជឿជាក់ថា Apple កំពុងត្រៀម iPhone ថ្មីដែលមានមួយប្រើអេក្រង់ទំហំ ៥,៤ អ៊ីញ មានពីរប្រភេទប្រើអេក្រង់ ៦,១ អ៊ីញ និងមួយទៀតអេក្រង់ ៦,៧ អ៊ីញ។ iPhone ថ្មីទាំងបួនអាចមានបំពាក់អេក្រង់ OLED និងអាចទ្រាំទ្រសេវា 5G។
ការគួបផ្សំគ្នានូវបញ្ហានៃសង្វាក់ផលិតកម្មផ្គត់ផ្គង់ រួមទាំងតម្រូវការខ្សោយ អាចឲ្យ Apple លើកពេលចេញលក់រហូតដល់រាប់ខែ។ ការធ្វើការលើផលិតផលគំរូរបស់ Apple ត្រូវបានពន្យារពេលដោយសារការរឹតត្បិតការធ្វើដំណើរទាក់ទងនឹងកូវីដ១៩ ដោយសារ Apple មិនអាចបញ្ជូនបុគ្គលិកទៅប្រទេសចិនដើម្បីសហការជាមួយរោងចក្របាន។
គួរដឹងថាកន្លងមកធ្លាប់មានការពន្យារពេលការចេញលក់បែបនេះដែរ ទោះបីជា iPhone ថ្មីបានប្រកាសចេញនាខែកញ្ញារួចហើយក្ដី។ ជាក់ស្ដែងដូចជា iPhone X ចេញលក់នៅដើមខែវិច្ឆិកាឆ្នាំ ២០១៧ ចំណែក iPhone XR ចេញលក់នៅសប្ដាហ៍ចុងក្រោយនៃខែតុលា ឆ្នាំ ២០១៨។
ការចុះផ្សាយរបស់ Nikkei បាននិយាយដែរថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងនៅមុនខែឧសភា។ ក្នុងសេនារីយោដែលអាក្រក់បំផុតនោះ ការបញ្ចេញលក់ iPhone 5G អាចនឹងលើកដល់ឆ្នាំ ២០២១៕