• 2020-03-25 07:33:46
  • ព័ត៌មាន

Apple ក៏ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ដែរ ដោយធ្វើរឿងមួយនេះ

  • 2020-03-25 07:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងបរិច្ចាគម៉ាសមុខចំនួន ៩លានម៉ាស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អនុប្រធានក្រុមហ៊ុន Apple លោក Mike Pence បាននិយាយថា "Apple កំពុងបរិច្ចាគម៉ាសប្រភេទ N95 ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅទូទាំងសហរដ្ឋអាមេរិក”។

ថ្មីៗនេះ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយនៅលើបណ្តាញសង្គម Twitter ថា "ក្រុមរបស់យើង បាននិងកំពុងធ្វើការ ដើម្បីជួយដល់ប្រភពផ្គត់ផ្គង់ សម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព ដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ យើងកំពុងបរិច្ចាគរម៉ាសរាប់លាន សម្រាប់អ្នកជំនាញផ្នែកសុខភាពនៅអាមេរិក និងអឺរ៉ុប"។

គួរឲ្យដឹងថា Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត ដែលបានចេញមុខជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ។ ជាក់ស្តែង ក្រុមហ៊ុន Tesla និង Facebook ក៏បានបរិច្ចាគម៉ាសរាប់ម៉ឺនផងដែរ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់