• 2020-03-25 06:48:26
  • ព័ត៌មាន

YouTube សម្រេចទម្លាក់កម្រិតវីដេអូអ្នកទស្សនាទូទាំងសកលលោកមកត្រឹម 480p

  • 2020-03-25 06:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​រយៈ​ពេល ១ ខែ​ពេញ YouTube បាន​សម្រេច​គោលការណ៍​ថ្មី ក្នុង​ការ​ទម្លាក់​ដោយ​ស្វ័យប្រវត្តិ​នូវ​កម្រិត​គុណភាព​វីដេអូ​ដែល​អ្នក​ចុច​ទស្សនា​មក​ត្រឹម​កម្រិត SD (Standard definition) ឬ 480p វិញ ហើយ​ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​លើ​អ្នក​ប្រើប្រាស់​ទូទាំង​សកលលោក។

ជា​ដំណោះស្រាយ​ឆ្លើយតប​ទៅ​នឹង​កំណើន​អ្នក​បុក​ចូល​ទស្សនា​ច្រើន​លើសលប់ ក្នុង​អំឡុង​ពេល​ផ្ទុះ​ការ​រាតត្បាត​នៃ​វីរុស COVID-19 ដែល​ញាំង​ឲ្យ​មនុស្ស​ជា​ច្រើន​ទម្លាប់​ចំណាយ​ពេល​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃៗ។

ដើម្បី​រាំងស្ទះ​ភាព​យឺតយ៉ាវ​នៃ​ប្រព័ន្ធ​ដំណើរការ​រួម YouTube ដែល​ជា​ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​មេ Google បាន​សម្រេច​ទម្លាក់​កម្រិត​ស្វ័យប្រវត្តិ​ត្រឹម 480p ​គ្រប់​វីដេអូ​ទាំង​អស់​ដែល​អ្នក​បាន​ចុច​ទស្សនា មិន​ថា​អ្នក​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន​បែប​ណា​ក៏​ដោយ។

ការ​ធ្វើ​បែប​នេះ YouTube ជឿ​ថា​នឹង​មិន​មាន​មនុស្ស​ច្រើន​នោះ​ទេ ដែល​សម្រេច​ទៅ​ផ្លាស់ប្តូរ​កម្រិត​ទស្សនា​ថ្មី ពោល​នឹង​បន្ត​ទស្សនា​កម្រិត 480p នោះ​ដដែល។

យ៉ាងណាមិញ​អ្នក​ប្រើប្រាស់​ក៏​នៅ​តែ​អាច​ធ្វើ​ការ​បន្ថែម​កម្រិត​គុណភាព​វីដេអូ​បាន ដោយ​ផ្លាស់ប្ដូរ Resolution ក្នុង Settings នៃ​វីដេអូ​នីមួយៗ​ដូច​ការ​អនុវត្ត​កន្លង​មក​ជា​ធម្មតា៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់