• 2020-03-23 10:23:26
  • ផលិតផលថ្មី

មកស្គាល់ឡាន SUV ខ្នាតតូចថ្មីស៊េរីឆ្នាំ ២០២០ តម្លៃនៅកម្ពុជាចាប់ពីក្រោម ៣ម៉ឺនដុល្លារ

  • 2020-03-23 10:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន SsangYong ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​លក់​រថយន្ត​ស៊េរីថ្មីនៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​អតិថិជន ជា​ច្រើន​ទទួល​ស្គាល់​លើ​គុណភាព បច្ចេកវិទ្យា​ទំនើបៗ ជា​មួយ​ភាព​ទាន់​សម័យ និ​ងសុវត្ថិភាពខ្ពស់។

ដោយ​សារ​តែ​ក្រុមហ៊ុន​បាន​មើល​ឃើញ​ពី​សក្តានុពល​នៃ​រថយន្ត​ប្រភេទ SUV ខ្នាត​តូច​នៅ​ក្នុងទីផ្សារ​ប្រទេសកម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​តែ​មាន​តម្រូវ​ការ ដូច្នេះ​នៅ​ថ្ងៃទី ២០ ខែ​មីនាឆ្នាំ ២០២០ ក្រុមហ៊ុន​បាន​ធ្វើ​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ប្រភេទ SUV ខ្នាត​តូច​ក្រោម​អធិបតីភាព​លោក​អគ្គនាយក SsangYong LEE JAEHOO, នាយក​ប្រតិបត្ត​ការ អ្នកស្រី ម៉ៅ គន្ធា , និងប្រធានផ្នែក លោក PARK KUENBAEK។

រថយន្ត TIVOLI នេះ​ជា​រថយន្ត​បែប​តូច​ច្រឡឹង គួរ​ឲ្យ​ស្រឡាញ់​ជា​មួយ​នឹង​ចំនុច​ទាក់ទាញ​ជាច្រើន ជា​ពិសេស​គឺ​មាន​ច្រើន​ពណ៌​សម្រាប់​ឲ្យ​ជ្រើស​រើស​ដើម្បី​បំពេញ នូវ​ចំណូល​ចិត្ត​អថិតិជន ហើយ​ជា​រថយន្ត​ដែល​លក់​ដាច់​បំផុត​រយះពេល​៥ឆ្នាំ​ជាប់​ៗ​គ្នា​នៅ​ឯប្​រទេសកូរ៉េ​ខាង​ត្បូង​។ រថយន្ត TIVOLI ពិតជា​សក្ដិសម​បំផុតសម្រាប់អតិថិជនយុវវ័យគ្រប់រូបដែលនិយមចូលចិត្តភាពទាន់សម័យ ឡូយឆាយ ជា​ពិសេស​សម្រាប់និស្សិតសាកលវិទ្យាល័យនិងសម្រាប់គូស្វាមីភរិយាថ្មីដែលទើបតែរៀបការ ក៏ដូចជាគ្រួសារតូចជាដើម។

TIVOLI មានភាព​ប្រណិត​ទាំងការរចនាផ្នែកខាងក្នុង និងផ្នែកខាងក្រៅ លើសពីនេះទៀតរថយន្តនេះបានបំពាក់មកនូវ Options ទំនើបៗ ភ្ជាប់ជាមួយបច្ចេកវិទ្យា Mercedes- Benz ដែលធ្វើឲ្យការដំណើរកាន់តែមានសុវត្ថិភាពប្រកបដោយទំនុកចិត្ត។

ចំណុចទាក់ទាញមួយចំនួនរបស់ TIVOLI ដែលកំពុងតែអង្រួនចិត្តអតិថិជនគឺ TIVOLI មានម៉ាស៊ីនសាំង1.5 Turbo, ភ្លើងស៊ីញ៉ូ LED ដ៏ទាក់ទាញ, អំពូល LED Head Lamp, កង់ឡានចំណិតពេជ្រដ៏ទាន់សម័យ, អេក្រង់ដ៏ឡួយឆាយ 10.25 Digital cluster, ជាមួយនឹងកៅអីខ្យល់ចេញចូលសម្រាប់កៅអីអ្នកបើកបរ និងកៅអីអ្នកធ្វើដំណើរមុខក្រោយ។ អ្វីដែលលេចធ្លោជាងនេះទៅទៀតនោះគឺ មានពណ៏ស្រស់ស្អាតជាច្រើនសម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

TIVOLI ជា​រថយន្ត SUV ក៏​មាន​នូវ​ចំណុច​សំខាន់ៗ ៦​យ៉ាង​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​ដូច​ខាង​ក្រោម ៖

១. កម្លាំងខ្លាំងអស្ចារ្យ ៖ 163PS/ 280NM បច្ចេកវិទ្យារបស់ Mercedes Benz មាន​កម្លាំង​ខ្លាំង​អស្ចារ្យ​បើកបរ​បាន​គ្រប់​ស្ថាន​ភាពផ្លូវ។

២. សុវត្ថិភាពខ្ពស់អស្ចារ្យ ៖ HSS (គ្រោងឆ្អឹងរឹងម៉ាំធន់រឺងមាំមានសុត្ថិភពខ្ពស់សម្រាប់ធ្នកបើកបរ) + ពោងសុវត្ថិភាពចំនួន៦ បច្ចេកវិទ្យា​មក​ពី​​អាល្លឺម៉ង់​

៣. ម៉ូតទំនើបអស្ចារ្យ ៖ ឡូយឆាយទាន់សម័យទាំងផ្នែកខាងក្នុង និងខាងក្រៅជាពិសេសសាកសមជាមួយ​យុវវ័យ​គ្រប់រូប

៤. ដាក់អីវ៉ាន់បានច្រើនអស្ចារ្យ ៖ រថយន្ត SUV​ ស្ទីល​​ឃ្យូតដែលមានឃ្លុបដាក់អីវ៉ាន់ធំទូលាយ(កន្លែងដាក់អីវ៉ាន់427L)

៥. សន្សំសំចៃខ្ពស់អស្ចារ្យ ៖ ម៉ាស៊ីនផលិតឡើងតាមបច្ចេកវិទ្យា​អាល្លឺម៉ង់​ដែលសន្សំសំចៃខ្ពស់ ត្រឹមតែ 7.5L/100km

៦. តំលៃក៏អស្ចារ្យ ៖ តម្លៃពិសេសសម្រាប់អតិថិជន TIVOLIជាទីស្រឡាញ់​ដោយ​ TIVOLI Luxury មាន​តម្លៃ​ 29,900$ និង​TIVOLI Premium មាន​តម្លៃ​ 33,900$ ​និង​បង់ប្រចាំខែចាប់ពី 257$ ប៉ុណ្ណោះ

រាល់ការកក់ SsangYong TIVOLI ឥឡូវនេះនឹងទទួលបានកាដូរ៦ប្រភេទមានដូច​ជា​កាងក្រោយដ៏ស្រស់ស្អាត ​កម្រាលជើងដ៏ប្រណិត ស្កុតការពារកម្តៅថ្ងៃ ស្លាកលេខវែង ​កាងខាងមុខ និងខាងក្រោយ និង​កាតចាក់សាំង ៣០០ដុល្លារ។

SsangYong REXTON ស៊េរី២០២០

ក្រុមហ៊ុន SsangYong មិនត្រឹមតែផ្តល់ប្រូម៉ូសិនជូនអតិថិជនដែលទិញរថយន្ត TIVOLI មួយមុខទេ គឺសម្រាប់រថយន្ត SsangYong REXTON ស៊េរី២០២០ ក្នុងឧកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ក្រុមហ៊ុនក៏មានផ្តល់ជូនតម្លៃពិសេសសម្រាប់ REXTON មិនធ្លាប់មានពីមុនមកគឺ​ត្រឹម​តែ​ 58,500$ ជា​មួយនឹងការផ្តល់ជូនស្កុតកាពារកម្តៅថ្ងៃ កម្រាលជើងដ៏ប្រណិត ស្លាកលេខវែង និង​ឈ្នាន់ជើងដ៏ស្រស់ស្អាតមួយ។

ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង ៖

មតិយោបល់