• 2020-03-23 07:23:10
  • ហាងឆេងផលិតផល

មកស្គាល់ Galaxy Z Flip ស៊េរីពិសេស លក់នៅខ្មែរតម្លៃខ្ទង់ ៣ពាន់ដុល្លារ

  • 2020-03-23 07:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​បត់​អេក្រង់​​បាន​ស៊េរី​របស់​ Samsung ​ម៉ូដែល Galaxy Z Flip មាន​ស៊េរី​ពិសេស​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ Galaxy Z Flip Thom Browne Edition។

Galaxy Z Flip Thom Browne Edition ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ម៉ាក​សញ្ញា​ពីរ​គឺ Samsung និង​ Thom Browne ដែល​វា​មាន​ការ​រចនា​រូបរាង​ខុស​ប្លែក​ពី Galaxy Z Flip ធម្មតា។ ដូច​បាន​ឃើញ​តាម​រយៈ​រូបភាព​គឺ​មាន​​ការ​រចនា​ដោយ​រូប​សញ្ញា​​ឆ្នូត​ក្រហម-ស-ខៀវ​ ដែល​ជា​និម្មិត​សញ្ញា​របស់​ម៉ាក Thom Browne។

អ្វី​ដែល​ពិសេស​នោះ​​អ្នក​ដែល​ទិញ Galaxy Z Flip Thom Browne Edition នេះ អាច​ទទួល​បាន​ផលិតផល​​​ជា​ច្រើន​ទៀត​របស់ Samsung ដែល​មាន​រចនា​ដោយ​និម្មិត​សញ្ញា Thom Browne ដូច​គ្នា។ ក្នុ​នោះ​មាន​ដូច​ជា​នាឡិកា​ដៃ Galaxy Watch Active 2 និង​កាស​ Galaxy Buds+ ជា​ដើម។

ក្រៅ​ពី​មាន​ការ​រចនា​ពិសេស​ លក្ខណៈ​សម្បត្តិ​ផ្នែក​ខាង​ក្នុង​គឺ​មាន​មិន​ខុស​ពី Galaxy Z Flip ធម្មតា​ឡើយ។ វា​មាន​អេក្រង់ AMOLED បត់​បាន​របស់​វា​មាន​ទំហំ ៦,៧ អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ​ ១០៨០ x ២៦៣៦ ភីកសែល។ វា​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB ប្រភេទ UFS 3.0។

អេក្រង់ AMOLED បត់​បាន​របស់​វា​មាន​ទំហំ ៦,៧ អ៊ីញ ដែល​មាន​កម្រិត​បង្ហាញ​ ១០៨០ x ២៦៣៦ ភីកសែល។ វា​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB ប្រភេទ UFS 3.0។ កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ១២MP ជា​មួយ Aperture f/1.8 អម​ដោយ​កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ១២MP ដែល​មាន Aperture f/2.2។ កាមេរ៉ា​ខាង​ក្នុង​មាន​ទំហំ ១០MP ដែល​មាន​ Aperture f/2.4។ សម្រាប់​ថាមពល​ថ្ម​គឺ ៣៣០០ mAh។

នៅ​ទីផ្សារ​កម្ពុជា មាន​ហាង​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ​បាន​កំណត់​លក់​ Galaxy Z Flip Thom Browne Edition នេះ​ក្នុង​តម្លៃ​ខ្ទង់ ៣ ពាន់​ដុល្លារ ដែល​ភ្ជាប់​មក​ជា​មួយ​ផលិតផល Samsung ដទៃ​ទៀត​ផង​ដែរ៕

អត្ថបទ៖ សុខហេង

មតិយោបល់