• 2020-03-20 06:59:46
  • ព័ត៌មាន

YouTube នឹងបង្ហាញវីដេអូមានប្រយោជន៍ អាចទុកចិត្តបាន ទាក់ទងជំងឺកូវីដ១៩ លើទំព័រមុខខ្លួន

  • 2020-03-20 06:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube នឹងដាក់បង្ហាញនូវជួរវីដេអូថ្មីមួយ នៅលើគេហទំព័ររបស់ខ្លួន សម្រាប់អ្នកដែលព្យាយាមស្វែងរកព័ត៌មានផ្លូវការ ទាក់ទងនឹងជំងឺកូវីដ១៩ ឬវីរុសកូរ៉ូណា។

YouTube នឹងយកវីដេអូចេញពីបណ្តាសារព័ត៌មានដែលទុកចិត្តបាន និងអាជ្ញាធរសុខាភិបាលក្នុងស្រុក ដែលបាន Upload វីដេអូរបស់ពួកគេចូលក្នុង YouTube ក្នុងគោលបំណងដើម្បីផ្តល់នូវប្រភពព័ត៌មានដែលអាចទុកចិត្តបាន ជាជាងវីដេអូទូទៅលើប្រធានបទផ្សេងៗ ដែលបាន Upload ឡើងដោយអ្នកប្រើប្រាស់ដទៃ។

គួរឲ្យដឹងថា វីដេអូទាំងនោះនឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ តាមវិធីសាស្រ្តរបស់ YouTube។ គេហទំព័រមួយនេះ ដូចជាអង្គភាពដទៃទៀតអីចឹងដែរ គឺកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក្នុងអំឡុងពេលមានវិបត្ដិសុខភាពពិភពលោកនេះ៕

ប្រភព៖ theverge ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់