• 2020-03-19 04:02:25
  • ផលិតផលថ្មី

ចេញយប់មិញ MacBook Air 2020 តម្លៃ ៩៩៩ ដុល្លារ ខុសគ្នានឹងសេរ៊ី 2019 បែបណាខ្លះ?

  • 2020-03-19 04:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ការ​ប្រកាស iPad Pro 2020 ក្រុមហ៊ុន​យក្ស​អាមេរិក​ Apple ក៏​បាន​ចេញ​ផ្សាយ​នូវ​កុំព្យូទ័រ​កម្រាស់​ស្តើង MacBook Air សេរ៊ី​ឆ្នាំ ២០២០ ​ព្រម​គ្នា​កាល​ពី​យប់​មិញ។

ចំណុច​រសើប​លើ MacBook Air ឆ្នាំ​នេះ គឺ​កត្តា​តម្លៃ ដោយ​វា​ធូរ​ជាង​មុន​មួយ​សន្លឹក ពោល​តម្លៃ​ចាប់​ផ្តើម​ពី ៩៩៩ ដុល្លារ​ឡើង​ទៅ ខុស​ពី​ឆ្នាំ​ទៅ​ម៉ូឌែល​ចេញ​លក់​ដំបូង ១ ០៩៩ ដុល្លារ ហើយ​នេះ​គឺ​ជា​ម៉ូឌែល​នៃ​ត្រកូល Air ដំបូង មាន​បំពាក់​នូវ​ក្តារ​ចុច Magic Keyboard។

+លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន MacBook Air 2020:

  • អេក្រង់: ១៣ អ៊ីញ Retina Display ​គាំទ្រ True Tone
  • CPU: Intel Core i3/i5/i7 ជំនាន់​ទី ១០
  • GPU: Intel Iris Plus
  • RAM: 8/16GB LPDDR4X
  • អង្គ​ផ្ទុក: 256-2TB SSD
  • Ports: 2 Thunderbolt ចំនួន ៣
  • តម្លៃ: ៩៩៩/១ ០៩៩/១ ២៩៩ ដុល្លារ។

+ចំណុច​ខុស​គ្នា​រវាង MacBook Air 2020/19:

ត្បិត​បើ​តម្លៃ​ធូរ​ជាង​មួយ​សន្លឹក​មែន ប៉ុន្តែ​អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ប្រភេទ​អង្គ​គណនា CPU លើ​ធុន ៩៩៩ ដុល្លារ គឺ​ប្រើប្រាស់​ត្រឹម Intel Core i3 ជំនាន់​ទី ១០ ហើយ​ជា​ប្រភេទ Dual-core ល្បឿន 1.1GHz តែ​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​ទៅ​ត្បិត​តម្លៃ​ខ្ពស់​ជាង​មែនពិត​ តែ​ប្រើ​ដល់ i5 ជំនាន់​ទី ៨ ប្រភេទ Quad-core ល្បឿន 1.6GHz (លើកលែង​តែ​អ្នក​អាប់ដែត​ដល់​កញ្ចប់​តម្លៃ ១ ០៩៩/១ ២៩៩ ដុល្លារដើម្បីលឿនជាងឆ្នាំទៅ)។

មួយ​ផ្សេង​ទៀត​គឺ​ថាមពល​ថ្ម ​ក្រុមហ៊ុន Apple បាន​បញ្ជាក់​ឥត​លាក់លៀម​ដោយ​សេរ៊ី​ឆ្នាំ ២០២០ អាច​កាន់​បាន​ដល់ ១១ ម៉ោង ខណៈ​ធុន​ចាស់​កាន់​បាន​ដល់ ១២ ម៉ោង ពោល​គឺ​កាន់​បាន​តិច​ជាង​មុន​រយៈ​ពេល ១ ម៉ោង។

យ៉ាងណាមិញ​ MacBook Air 2020 ក៏​មាន​ចំណុច​ពិសេស​ជាង​មួយ​ចំនួន​ដូច​ជា​ការ​បំពាក់​នូវ​ក្តារ​ចុច Magic Keyboard (ខុស​ពី​សេរ៊ី​ចាស់ Butterfly Keyboard) ការ​បំពាក់ SSD ទំហំ​តូច​បំផុត​ចាប់​ពី 256GB (ខុស​ពី​សេរ៊ី​ចាស់ 128GB តូច​បំផុត) និង RAM ប្រភេទ LPDDR4X (សេរ៊ី​ចាស់ LPDDR3)៕

អានអត្ថបទ:

ប្រភព៖ Businessinsider | Cnet ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់