- 2020-03-18 01:42:41
- ព័ត៌មាន
ជុំទីមួយប្រកៀកប្រកិតគ្នាសម្បើមណាស់ ដល់ជុំទីពីរ Galaxy S20 Ultra RAM 16GB ស៊ីផុយ!
- 2020-03-18 01:42:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំទីមួយប្រកៀកប្រកិតគ្នាសម្បើមណាស់ ដល់ជុំទីពីរ Galaxy S20 Ultra RAM 16GB ស៊ីផុយ!
ចន្លោះមិនឃើញ
ទោះបីជា Galaxy S20 Ultra ប្រកាសចេញក្រោយ iPhone 11 Pro Max ក៏ពិតមែន ប៉ុន្តែពួកវាទាំងពីរត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ខ្លាំងក្លាមួយរវាងគ្នានឹងគ្នា។ ស្មាតហ្វូនទាំងពីរត្រូវបាន PhoneBuff ដាក់ប្រកួតគ្នាលើសមត្ថភាពនៃការបើកដំណើរការកម្មវិធី និងសមត្ថភាពរក្សាទុកកម្មវិធីឲ្យដំណើរការលើ RAM។
មុនឈានដល់ការទស្សនាការប្រកួត ត្រូវដឹងមុនអំពីលក្ខណៈសម្បត្តិរបស់ Galaxy S20 Ultra ដែលមានប្រើប្រាស់ឈីប Snapdragon 865, RAM ទំហំ ១៦GB, អង្គផ្ទុក ៥១២GB ប្រភេទ UFS 3.0, អេក្រង់បង្ហាញរូបភាពកម្រិត ១៩២០ x ១០៨០ ភីកសែល ជាមួយ Refresh Rate ល្បឿន 120Hz និងប្រើប្រព័ន្ធប្រតិបត្តិការ Android 10។ ចំណែក iPhone 11 Pro Max ប្រើឈីប A13 Bionic, មាន RAM ទំហំ ៤GB, អង្គផ្ទុកទំហំ ២៥៦GB ប្រភេទ NVME, អេក្រង់បង្ហាញរូបភាពកម្រិត ២៦៨៨x១២៤២ ភីកសែល ជាមួយ Refresh Rate ល្បឿន 60Hz និងប្រើប្រព័ន្ធប្រតិបត្តិការ iOS 13.3.1។
នៅជុំទីមួយដែលការប្រកួតលើសមត្ថភាពបើកដំណើរការកម្មវិធីឃើញថាមានភាពប្រកៀកប្រកិតគ្នាខ្លាំង ដោយចុងក្រោយ iPhone 11 Pro Max អាចបញ្ចប់បានមុន ចំណាយពេល ១ នាទី ៤៤,៣៥ វិនាទី ហើយ Galaxy S20 Ultra ប្រើពេល ១ នាទី ៤៨,៧០ វិនាទី ខុសគ្នាប្រមាណ ៤ វិនាទីប៉ុណ្ណោះ។
នៅជុំទីពីរជាតេស្តសមត្ថភាពរក្សាទុកកម្មវិធីឲ្យដំណើរការក្នុង RAM ឃើញថាស្មាតហ្វូនទាំងពីរមានការចាប់ផ្ដើមយ៉ាងរលូន ប៉ុន្តែនៅប៉ុន្មានកម្មវិធីចុងក្រោយ iPhone 11 Pro Max ត្រូវបើកដំណើរការកម្មវិធីទាំងនោះឡើងវិញ ជាហេតុធ្វើឲ្យ Galaxy S20 Ultra អាចបញ្ចប់បានមុនរហូតដល់ប្រមាណ ១៥ វិនាទី ដោយសារតែ S20 Ultra មាន RAM ទំហំធំជាងដល់ ៤ ដងឯណោះ៕