- 2020-03-13 02:35:08
- ហាងឆេងផលិតផល
មើលតម្លៃឡាន Prius មួយទឹកនៅវៀតណាម ខុសពីកម្ពុជាយ៉ាងណា?
- 2020-03-13 02:35:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតម្លៃឡាន Prius មួយទឹកនៅវៀតណាម ខុសពីកម្ពុជាយ៉ាងណា?
ចន្លោះមិនឃើញ
Toyota Prius ជារថយន្ត Hybrid កំពូលពេញនិយមមួយនៅកម្ពុជា ជាពិសេសស៊េរីឆ្នាំ ២០០៤ ដល់ ២០០៨។ ងាកទៅទីផ្សារប្រទេសវៀតណាមឯណោះវិញ រថយន្តនេះគឺកម្រឃើញបើកបរលើដងផ្លូវ ដោយអ្នកប្រើនៅវៀតណាមភាគច្រើនបារម្ភអំពីភាពធន់ និងការចំណាយលើការជួសជុលម៉ាស៊ីន និងអាគុយ។
រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០០៨ មួយគ្រឿង ត្រូវបានម្ចាស់រថយន្តដាក់លក់តម្លៃជិត ៤០០ លានដុង ដែលស្មើប្រមាណជិត ១៧ ០០០ ដុល្លារ។ តម្លៃនេះគឺថ្លៃជាង Prius ស៊េរីឆ្នាំ ២០០៨ នៅកម្ពុជា ដែលមានតម្លៃខ្ទង់ ១៤ ០០០ ដុល្លារ។
នៅវៀតណាម រថយន្ត Toyota Prius ត្រូវបាននាំចូលជាលក្ខណៈឯកជន មិនធ្លាប់មានក្រុមហ៊ុននាំចូលជាផ្លូវការនោះទេ ទោះបីជានៅឆ្នាំ ២០១៨ មានផែនការនាំចូលជាផ្លូវការក្ដី៕