• 2020-03-06 04:03:12
  • ហាងឆេងផលិតផល

ឡាន SUV កំពូលប្រណីតកូរ៉េ លក់តម្លៃថោកជាងគូប្រជែងរាប់ពាន់ដុល្លារ

  • 2020-03-06 04:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​នៅ​ប៉ុន្មាន​ខែ​ទៀត​ទើប​រថយន្ត​ Genesis GV80 ​ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​មាន​ហាង​លក់​មួយ​ចំនួន​បាន​ចាប់​​ផ្ដើម​បង្ហាញ​តម្លៃ​រថយន្ត​ SUV ប្រណីត​នេះ​ជា​បណ្ដើរ។

GV80 ដែល​ជា​រថយន្ត SUV ដំបូង​របស់​ Genesis នឹង​មាន​តម្លៃ​ចាប់​ពី ៤៩ ៩២៥ ដុល្លារ (បូក​រួម​ថ្លៃ​ដឹក​ជញ្ជូន ១ ០២៥ ដុល្លារ) ដែល​តម្លៃ​នេះ​​គឺ​ធូរ​ថ្លៃ​ជាង​គូ​ប្រជែង​ដទៃ​ទៀត​រួម​មាន​ Cadillac XT6, Lincoln Aviator និង BMW X5 ដែល​មាន​តម្លៃ​ចាប់​ពី​ជាង ៥ ម៉ឺន​ដុល្លារ​ឡើង។

​សម្រាប់​រថយន្ត​ GV80 ប្រភេទ​ដែល​មាន​តម្លៃ​ធូរ​ជាង​គេ មាន​បំពាក់​គ្រឿង​បរិក្ខារ​ប្រណីត​ៗ​ជា​ច្រើន​រួច​ទៅ​ហើយ ដែល​មាន​អេក្រង់​កម្សាន្ត​ទំហំ ១៤,៥ អ៊ីញ មាន​កៅអី​​ស្បែក​ដែល​អាច​​បញ្ចេញ​កម្ដៅ​​ មាន​បច្ចេកវិទ្យា​សុវត្ថិភាព​ជា​ច្រើន និង​ប្រើ​ប្រាស់​អំពូល​ LED សុទ្ធ​ជា​​ដើម។

យ៉ាងណាក្ដី​ប្រសិន​បើ​ចង់​បាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន (All-Wheel Drive) ត្រូវ​ចំណាយ​លុយ​បន្ថែម​ ដែល​ប្រភេទ​ All-Wheel Drive គឺ​មាន​តម្លៃ​ចាប់​ពី ៥៤ ៦៥០ ដុល្លារ ( មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន) ដល់​ថ្លៃ​បំផុត​គឺ ៧០ ៩៥០ ដុល្លារ ( មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន)។

ចំពោះ​រថយន្ត GV80 ប្រភេទ​តម្លៃ​ធូរ​ជាង​គេ មាន​ប្រើ​ប្រាស់​ម៉ាស៊ីន ២,៥ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ (Rear-Wheel Drive)។ រថយន្ត​នេះ​ក៏​មាន​ជម្រើស​ម៉ាស៊ីន​ធំ ៣,៥ លីត្រ​ផង​ដែរ ដែល​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ (All-Wheel Drive)៕​​​​​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់