• 2020-03-06 02:45:48
  • ហាងឆេងផលិតផល

ស្ងាត់ៗ! មកមើលតម្លៃ iPhone ត្រកូល 11ទាំងបីម៉ូដែលព្រឹកនេះ

  • 2020-03-06 02:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​តម្លៃ​ទូរសព្ទ​នៅ​តែ​មាន​ការ​ប្រែប្រួល សម្រាប់ iPhone គេ​សង្កេត​ឃើញ​នៅ​តាម​ហាង​នៅ​តែ​មាន​តម្លៃ​ពុំសូវ​ធ្លាក់​ចុះ​ច្រើន​ឡើយ។

ព្រឹក​នេះ​តម្លៃ iPhone ស៊េរី​ថ្មី​ទាំង​បី​ស៊េរី​នេះ​កំពុង​បន្ត​មាន​លក់​ពេល​ហាង​នៅ​ក្រុម​ភ្នំពេញ និង​មាន​តម្លៃ​ធ្លាក់​តិច​តួច​បើ​ធៀប​ទៅ​នឹង​ខែ​មុន។

ចង់​ដឹង​ច្បាស់​ឆែក​តម្លៃ​កំពុង​លក់​តាម​ហាង​ខាង​ក្រោម៖

iPhone 11

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៧០ ដុល្លារ។
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៨១០ ដុល្លារ។
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ៩១០ ដុល្លារ។

iPhone 11 Pro

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧០០ ដុល្លារ។
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២០០ ដុល្លារ។
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៤៥០ ដុល្លារ។

iPhone 11 Pro Max

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ១៥០ ដុល្លារ។
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២៨០ ដុល្លារ។
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥៣០ ដុល្លារ។

ចំណែក​តម្លៃមាន​ធានាពី​ក្រុម​ហ៊ុន​ផ្លូវ​ការ៖

iPhone 11 Pro Max មាន​តម្លៃ ១ ៣៦៨ ដុល្លារ ទំហំ 64GB និង​តម្លៃ ១ ៥៤៨ ដុល្លារ 256GB និង​តម្លៃ ១ ៧៨៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 Pro មាន​តម្លៃ ១ ២៤៨ ដុល្លារ ទំហំ 64GB តម្លៃ ១ ៤២៨ ដុល្លារ 256GB និង​តម្លៃ ១ ៦៥៨ ដុល្លារ ទំហំ 512GB តម្លៃដូចគ្នាគ្រប់ពណ៌។

iPhone 11 មាន​តម្លៃ ៨៧៨ ដុល្លារ ទំហំ 64GB តម្លៃ ៩៣៨ ដុល្លារ  ទំហំ 128GB និង​តម្លៃ ១ ០៥៨ ដុល្លារ ទំហំ 256GB មាន​ពណ៌ ​ស ខ្មៅ ក្រហម។ សម្រាប់​ពណ៌ លឿង ស្វាយ ខៀវ មាន​តម្លៃ ៩១៩ ដុល្លារ ទំហំ 64GB តម្លៃ ៩៧៩ ដុល្លារ ទំហំ 128GB និង​តម្លៃ ១ ០៨៩ ដុល្លារ ទំហំ 256GB៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះផ្សាយ និង​ខុសគ្នា​តិចតួច​ពីហាង​មួយ​ទៅ​ហាង​ងមួយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់