• 2020-02-24 09:32:35
  • ព័ត៌មាន

Honda យកម៉ូតូអូតូ ADV 150 លក់នៅអាមេរិក

  • 2020-02-24 09:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​គណៈកម្មការ​ត្រួត​ពិនិត្យ​ California Air Resources Board (ហៅ​កាត់ CARB) បាន​បញ្ចេញ​លិខិត​បញ្ជាក់​អំពី​ការ​ត្រូវ​នឹង​កម្រិត​​ឧស្ម័ន​ស្តង់ដារ​ សម្រាប់​ម៉ូតូ Honda ADV 150 ដែល​នឹង​ចាប់​ផ្ដើម​អនុវត្តន៍​ចាប់​ពី​ឆ្នាំ​ក្រោយ។

នេះ​​អាច​បញ្ជាក់​បាន​ច្បាស់​ថា​ម៉ូតូ​កម្លាំង​ ១៥០ សេសេ សម្រាប់​បើក​លើ​ផ្លូវ​ពិបាក​មួយ​នេះ នឹង​ត្រូវ​ដាក់​លក់​នៅ​អាមេរិក។ ​ព័ត៌មាន​លម្អិត​​នៃ​មុខងារ​ពិសេស​ និង​សម្ភារៈ​បំពាក់​លេង​ជា​មួយ​ម៉ូតូ ADV 150 ឆ្នាំ ២០២១ នឹង​ត្រូវ​ប្រកាស​ដោយ​ Honda USA ពេល​វា​ចេញ​​លក់​ជា​ផ្លូវ​ការ។

Honda ADV 150 គឺ​ប្រភេទ​តូច​នៃ​ម៉ូតូ​​ X-ADV ដែល​មាន​កម្លាំង​ដល់ ៧៥០ សេសេ។ ម៉ាស៊ីន​ ១៥០ សេសេ​របស់ ADV 150 អាច​បង្កើត​កម្លាំង​បាន ១៤,៣ សេះ មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដោយ​ទឹក និង​ប្រព័ន្ធ​ប៊ិច​ផង​ដែរ។ នៅ​ពេល​លក់​នៅ​អាមេរិក លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​អាច​នឹង​មិន​ប្រែ​ប្រួល​ឡើយ ប៉ុន្តែ​មុខងារ Idling Stop System ទំនង​ជា​ត្រូវ​ដក​ចេញ ដោយ​សារ​ហេតុផល​បច្ចេកទេស៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់