• 2020-02-24 03:07:13
  • ព័ត៌មាន

ក្បួនដង្ហែម៉ូតូកង់បីរាប់រយគ្រឿង តាមពិតជាផ្នែកមួយនៃកម្មវិធីធំនេះសោះ!

  • 2020-02-24 03:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ កម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំរបស់ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជាត្រូវបានប្រព្រឹត្តិឡើងនៅទីក្រុងកោះពេជ្រក្នុងអាគារ G និង H ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះកររហូតដល់ទៅជិត ២ ពាន់​នាក់ ​ក្នុង​នោះ​មានដូចជាតំណាងចែកចាយម៉ូតូកង់បី TVS, អ្នកប្រើប្រាស់ម៉ូតូកង់បី TVS ផ្ទាល់, អ្នករត់តុកតុកខ្មែរ, អ្នករត់ម៉ូតូឌុប, អ្នករកស៊ីខ្នាតតូច, បុគ្គលិក​បម្រើ​ការងារនៅតាមស្ថាប័នផ្សេងៗ, បណ្ដាអ្នកសារពត៌មាន, និង អ្នកចូលរួមផ្សេងទៀតជាច្រើន។

ទន្ទឹមគ្នានោះដែរ កម្មវិធីចាប់ផ្ដើមឡើងពីក្បួន​ដង្ហែ​យ៉ាងស្រស់ស្អាតរបស់ម៉ូតូកង់បី TVS ជាច្រើនរហូតដល់ទៅជាង ៣០០ គ្រឿងនៅលើដងវិថីស្ថិតនៅទីតាំងសេវាកម្មជួសជុលម៉ូតូកង់បី TVS (ដី​ឡូតិ៍​លេខ 1218 ផ្លូវហាណូយ(1019) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងកម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំនៅទីក្រុងកោះពេជ្រអាគារ G និង H។

នៅក្នុងកម្មវិធីនេះដែរ ៖

  • រង្វាន់ធំគឺរថយន្ត Toyota Hilux Revo 2019 បានទៅលើឈ្មោះ នុត ធូ សន្លឹកឆ្នោតផ្សងសំណាងលេខ 010177
  • ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ2019 ចំនួន ២ រង្វាន់បានទៅលើឈ្មោះ សុខ ចាន់នី សន្លឹកឆ្នោតផ្សងសំណាងលេខ 005050 និងឈ្មោះ ជាន តៃវ៉ាន់ សន្លឹកឆ្នោតផ្សងសំណាងលេខ 000895
  • ទឹកប្រាក់សុទ្ធ ១០០០ ដុល្លារបានទៅលើឈ្មោះ ទ្រី កាក់ សន្លឹកឆ្នោតផ្សងសំណាងលេខ 003192
  • ទឹកប្រាក់សុទ្ធ ៥០០ ដុល្លារបានទៅលើឈ្មោះ សោ អាត សន្លឹកឆ្នោតផ្សងសំណាងលេខ 000477 និងឈ្មោះ ស្រ៊ាង ភ័ក សន្លឹកឆ្នោតផ្សងសំណាងលេខ 004317

  • ព្រមជាមួយរង្វាន់ទូរសព្ទ័ដៃស្មាតហ្វូន Xiaomi ម៉ូឌែល Redmi Note 8 Pro ចំនួន ១០ រង្វាន់ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតបានរកឃើញអ្នកឈ្នះបន្តបន្ទាប់។

ក្រុមហ៊ុនម៉ូតូកង់បី TVS បានធ្វើការចាប់រង្វាន់ប្រចាំខែចំនួន ៧ លើករួចមកហើយចាប់តាំងពីដើមខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ ២០១៩ នៅមុនការចាប់រង្វាន់បំណាច់ឆ្នាំធំចុងក្រោយនេះ ហើយក្រុមហ៊ុនក៏បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូកង់បី TVS King Deluxe 2019 ចំនួន ១៤ នាក់, ទូរសព្ទចំនួន ២១ នាក់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ជាច្រើននាក់ផ្សេងទៀត។ កម្មវិធីខាងលើនេះប្រព្រឹត្តិទៅយ៉ាងរលូនបានក៏ដោយសារតែមានដៃគូសហការបង់រំលស់ ធនាគារឯកទេស AEON និង សហការឧបត្ថម្ភដោយ ក្រុមហ៊ុនទូរសព្ទ Xiaomi កម្ពុជា, និងក្រុមហ៊ុនប្រេងម៉ាស៊ីន Motul កម្ពុជា៕

មតិយោបល់