• 2020-02-21 08:40:40
  • ព័ត៌មាន

​​​យុទ្ធនាការលោកត្រាំ ចាយលុយរាប់លានដុល្លារទិញផ្ទាំង Ads លើ YouTube

  • 2020-02-21 08:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​​​នៃ​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ទើប​តែ​ទិញ​ផ្ទាំង​ពាណិជ្ជកម្ម​លើ​ទំព័រ YouTube ​មុន​ការ​ឈាន​ដល់​ថ្ងៃ​បោះ​ឆ្នោត​នា​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg។

ផ្អែក​តាម​ការ​ប៉ាន់​ស្មាន​ពី NPR បាន​ឲ្យ​ដឹង​ថា​យុទ្ធនាការ​លោក ត្រាំ អាច​នឹង​​អស់​លុយ​ប្រមាណ ១ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ទំព័រ​មុខ​នៃ​​បណ្ដាញ YouTube។

Bloomberg មិន​បាន​​បញ្ជាក់​ច្បាស់​នោះ​ទេ ថា​យុទ្ធនាការ​នេះ​នឹង​ជួល​ផ្ទាំង​ពាណិជ្ជកម្ម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ ប៉ុន្តែ​បាន​បង្កប់​ន័យ​ថា​អាច​នឹង​បង្ហាញ​ពេល​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ប្រធានាធិបតី និង​នៅ​ចំ​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្ដង។

នៅ​ឆ្នាំ ២០១២ អតីត​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា​ ក៏​បាន​ប្រើ​ប្រាស់​ YouTube ដើម្បី​ផ្សព្វផ្សាយ​សារ​របស់​ខ្លួន​ដែរ ដោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​បោះ​ឆ្នោត​តែ​ម្ដង៕​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់