• 2020-02-21 07:24:16
  • ព័ត៌មាន

បុរសម្នាក់ប្រឈមមុខបញ្ហា ព្រោះថតរូបស្ពាន Golden Gate ពីជ្រុងខុសច្បាប់

  • 2020-02-21 07:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ម្នាក់​ដែល​មាន​មូលដ្ឋាន​នៅ​ San Francisco កំពុង​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ពី​សំណាក់​​អាជ្ញាធរ​នៃ​សង្កាត់ Golden Gate Bridge ជុំវិញ​រូបភាព​ដែល​ពួក​គេ​អះអាង​ថា​ ថត​ចេញ​ពី​តំបន់​ហាម​ឃាត់។

អ្នក​ដែល​ថត​រូប​ដែល​គេ​កំពុង​តាម​រក​មុខ​ មាន​ឈ្មោះ​ថា​ Bruce Getty ដែល​រូប​គេ​បាន​និយាយ​ប្រាប់ PetaPixel ដូច​នេះ​ថា ៖ "ពួក​យើង (រូប​គេ​និង​អ្នក​ថត​រូប​ផ្សេង​ទៀត) តែង​តែ​ចាប់​ចិត្ត​ជា​មួយ​តំបន់​នៃ​ស្ពាន Golden Gate គឺ​ព្យាយាម​ស្វែង​រក​ជ្រុង​រូបភាព​ថ្មី​ប្លែក។​​”

ជ្រុង​ថ្មី​​​ប្លែក​មួយ​ក្នុង​ចំណោម​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​បញ្ហា ដោយ​សារ​ថត​ចេញ​ពី​តំបន់​ដែល ​អាជ្ញាធរ​នៃ​សង្កាត់ Golden Gate Bridge អះអាង​ថា​មិន​មែន​ជា​ទី​សាធារណៈ គឺ​ចូល​ក្នុង​តំបន់​ហាម​ឃាត់។

រូបភាព​នោះ​គឺ​បង្ហាញ​អំពី​រូបភាព​ស្ពាន​ Golden Gate ជា​មួយ​ព្រះចន្ទ​រះ​ពេញ​វង់ ដែល​វា​ជា​រូបភាព​ពីរ​ដាក់​បញ្ចូល​គ្នា ទី​មួយ​រូបភាព​ស្ពាន​ដែល Getty ថត​នៅ​ឆ្នាំ ២០១៤ និង​មួយ​ទៀត​រូបភាព​ព្រះ​ចន្ទ​ពេញ​វង់​ដែល​ Getty មិន​ច្បាស់​ថា​ថត​នៅ​ឆ្នាំ ២០១៦ ឬ ២០១៨ នោះ​ទេ។

តំបន់​ហាម​ឃាត់​ដែល Getty បាន​ចូល​ទៅ​ដល់​គឺ​ដូច​បង្ហាញ​ក្នុង​រូបភាព​ខាង​ក្រោម (ឆ្នូត​ក្រហមៗ) ដែល​រូបគេ​តែង​តែ​ទៅ​កាន់​តំបន់​នោះ​ពេល​ទឹក​នាច ហើយ​រូប​គេ​អះអាង​ថា​តំបន់​ឆ្នេរ​នេះ​មិន​សម​ជា​កន្លែង​ហាម​ឃាត់​នោះ​ទេ លុះ​ត្រា​តែ​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច។​​​

ស្នាដៃដទៃទៀតរបស់ Getty

Getty យល់​ឃើញ​ថា​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​មួយ​ពី​សំណាក់​ អាជ្ញាធរ​ដើម្បី​​គោះ​លុយ​ពី​អ្នក​ថត​រូប​ដូច​ជា​រូប​គេ​ប៉ុណ្ណោះ។ ចំណែក​ខាង​អាជ្ញាធរ​អះអាង​ថា​​ការ​ចូល​តំបន់​ហាម​ឃាត់​បែប​នេះ អាច​ត្រូវ​ប្រឈម​នឹង​ការ​ដក​ចេញ ការ​កោះ​ហៅ និង​ធ្វើ​ពិន័យ ព្រម​ទាំង​ត្រូវ​លុប​រូបភាព ឬ​វីដេអូ​ដែល​ថត​ចេញ​ពី​តំបន់​ហាម​ឃាត់​ផង​ដែរ៕​​​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់