• 2020-02-21 06:10:42
  • ព័ត៌មាន

ដើរ​បាន ១០ ឆ្នាំ ទី​បំផុត​គេហទំព័រ Sony Mobile ​ត្រូវ​បាន​លុប​ចោល​ជា​ផ្លូវការ​ហើយ

  • 2020-02-21 06:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​បរាជ័យ​ក្នុង​វិស័យ​ឧស្សាហកម្ម​ស្មាតហ្វូន ទី​បំផុត​ក្រុមហ៊ុន Sony បាន​សម្រេច​បិទ​គេហទំព័រ​ផ្លូវការ Sony Mobile ​ចោល​ហើយ។

SonyMobile.com ​បាន​បង្កើត​ឡើង​តាំង​ពី ១០ ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​ជា​គេហទំព័រ​ផ្តោត​លើ​ការ​បង្ហាញ​ព័ត៌មាន​និង​លក់​ទូរសព្ទ​របស់ Sony។ បច្ចុប្បន្ន​ប្រសិន​អ្នក​ចូល​ទៅ​កាន់​អាសយដ្ឋាន​នៃ​តំណ​ភ្ជាប់​មួយ​នោះ វា​នឹង​ផ្លាស់​ប្តូរ​ស្វ័យប្រវត្តិ​ចូល​ទៅ​កាន់​គេហទំព័រ Sony.com វិញ ហើយ​អ្នក​ប្រើប្រាស់​អាច​ឆែក​មើល​ផ្នែក Mobile ​លើ​ទីតាំង Electronics ផ្នែក​ខាង​លើ​បង្អស់។

គួរ​បញ្ជាក់​ថា​នា​ត្រីមាស​ទី ៤ ឆ្នាំ​ទៅ Sony លក់​ចេញ​ស្មាតហ្វូន​បាន​ត្រឹម ១,៣ លាន​គ្រឿង​គត់ ហើយ​តួ​លេខ​នេះ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ទៀត។ នេះ​បើ​តាម​របាយការណ៍​ពី​គេហទំព័រ PhoneArena។

ស្មាតហ្វូន​សេរ៊ី​ចុង​ក្រោយ​បង្អស់​របស់ Sony គឺ​បាន​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០ ​កុម្ភៈ ឆ្នាំ ២០២០ កន្លង​ទៅ ដែល​ជា​ស្មាតហ្វូន​មាន​អេក្រង់​រាង​ដំណក់​ទឹក​ដំបូង​បង្អស់​របស់​ខ្លួន។ បំពាក់​នូវ​បន្ទះ​ឈីប MediaTek Helio P22 មាន RAM 3GB និង ROM 64GB អម​ថាមពល​ថ្ម ៣ ៥៨០mAh៕

អានអត្ថបទ:

ប្រភព៖ Zing ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់