• 2020-02-18 03:36:52
  • ព័ត៌មាន

ច្បាស់ហើយ! Ford Ranger Raptor ឆ្នាំ២០២១ នឹងប្រើម៉ាស៊ីន V8 ខ្លាំងជាងមុនទ្វេដង

  • 2020-02-18 03:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ Ford Ranger Raptor កំពុងពេញនិយមខ្លាំងនៅលើទីផ្សារអឺរ៉ុប និងអាស៊ី។

ខណៈពេលដែលពាក្យចចាមអារ៉ាមអះអាងថា Ford នឹងបំពាក់ម៉ាស៊ីនទំហំ ៨ស៊ីឡាំង (V8) លើរថយន្ត F-150 Raptor នៅរៀងស្រពិចស្រពិល ស្រាប់តែក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបន្ថែមជម្រើសម៉ាស៊ីនទំហំ ៨ស៊ីឡាំង (V8) លើភីកអាប់ខ្នាតតូច Ranger Raptor របស់ខ្លួន។

យោងតាមទស្សនាវដ្តី Wheels Magazine រថយន្ត Ford Ranger Raptor V8 ត្រូវគេរំពឹងថា នឹងផលិតនៅក្នុងប្រទេសអូស្រ្តលី ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ Coyote ដែលចែករំលែកពី Mustang GT បង្កើតកម្លាំងសរុបបានរហូតដល់ទៅ ៤៦០សេះឯណោះ។

គួរឲ្យដឹងថា ប្រសិនបើបំពាក់ម៉ាស៊ីនថ្មីនេះ នោះ Ranger Raptor នឹងមានកម្លាំងខ្លាំងជាងប្រភេទប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ bi-turbo ដែលបង្កើតកម្លាំងបានត្រឹម ២១០ ដល់ទៅ២ដង៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់