• 2020-02-18 02:14:55
  • ព័ត៌មាន

ឡានស្ព័រ Hybrid ថ្មី កម្លាំង១២០០សេះ រត់ពីកុងទ័រ ០-១០០ ប្រើពេលមិនដល់ ២វិនាទី (វីដេអូ)

  • 2020-02-18 02:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្តអាមេរិកថ្មីមួយមានឈ្មោះថា Czinger Vehicles បានបង្ហាញរថយន្តស្ព័ររបស់ខ្លួនមានឈ្មោះថា 21C ដែលដំណើរការដោយម៉ាស៊ីន Hybrid តែមានកម្លាំងខ្លាំងមិនធម្មតា។

ក្រុមហ៊ុនខាងលើអះអាងថា 21C មានសមត្ថភាពអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១,៩វិនាទីប៉ុណ្ណោះ។ វាបំពាក់ម៉ាស៊ីន Hybrid ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ១ ២៣៣សេះឯណោះ។

ក្រៅពីមានកម្លាំងខ្លាំង និងសមត្ថភាពមិនធម្មតា រថយន្ត Czinger 21C នេះ ត្រូវបានឌីហ្សាញរូបរាងយ៉ាងទាក់ទាញ ដូចជាចង្កៀងមុខភ្លោះ និងចង្កៀងក្រោយជាប់គ្នាយ៉ាងស្រស់ស្អាត។

យ៉ាងណាមិញ ក្រុមហ៊ុន Czinger នឹងប្រកាសពីព័ត៌មានលម្អិតបន្ថែម និងតម្លៃរបស់វានាពេលក្រោយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់