• 2020-02-17 07:35:29
  • ព័ត៌មាន

កម្រមានបំផុត! ឡានពាសដែកប្រធានាធិបតីអាមេរិក រត់លើទីលានប្រណាំង

  • 2020-02-17 07:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី ២ ថ្ងៃ​មុន ​ក្រុម​ការងារ​សារព័ត៌មាន Fox News ដែល​ជា​ស្ថាប័ន​ព័ត៌មាន​តំណាង​ឲ្យ​សេតវិមាន​ បាន​​ប្រាប់​ឲ្យ​ដឹង​អំពី​​គម្រោង​របស់​លោក​ ដូណាល់ ត្រាំ ដែល​ចង់​​យក​រថយន្ត​ពាស​ដែក The Beast បើក​បរ​លើ​ទីលាន​ប្រណាំង​ Daytona International Speedway។

ទីលាន​ប្រណាំង​ Daytona International Speedway គឺ​ជា​ទីតាំង​សម្រាប់​​ប្រារព្ធ​នូវ​កម្មវិធី​ប្រណាំង​រថយន្ត​ដ៏​ធំ​របស់​អាមេរិក​ឈ្មោះ Daytona 500 ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​នេះ។

ពេល​នេះ​ វីដេអូ​ខ្លី​មួយ​​អាច​បញ្ជា​ថា​ដំណឹង​ខាង​លើ​គឺ​ការ​ពិត​ ដោយ​លោក​ ដូណាល់ ត្រាំ បាន​ជិះ​ក្នុង​ក្បួន​រថយន្ត​ពាស​ដែក​របស់​ខ្លួន ​នៅ​លើ​​ទីលាន​ប្រណាំង​។

គួរ​ដឹង​ថា​រថយន្ត The Beast គឺ​មាន​ទម្ងន់​ប្រមាណ​ជា​ ៦៨០០ ទៅ ៩០០០ គីឡូក្រាម ដែល​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ ១,៥ លាន​ដុល្លារ៕​

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់