- 2020-02-17 06:31:32
- ផលិតផលថ្មី
ចេញបាន ៤ថ្ងៃ Galaxy Z Flip ហោះមកដល់ខ្មែរតម្លៃជាង ២ពាន់ដុល្លារ
- 2020-02-17 06:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញបាន ៤ថ្ងៃ Galaxy Z Flip ហោះមកដល់ខ្មែរតម្លៃជាង ២ពាន់ដុល្លារ
ចន្លោះមិនឃើញ
Samsung Galaxy Z Flip បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជា ក្រោយពេលប្រកាសចេញលក់នៅលើទីផ្សារបរទេសកាលពីថ្ងៃទី ១៤ ខែកុម្ភ: កន្លងទៅ។
ទូរសព្ទដែលមានរាងតូចនៅពេលបត់ Galaxy Z Flip នៅផ្នែកខាងមុខនៃទូរសព្ទគឺមានអេក្រង់តូចមួយ ដែលសម្រាប់បង្ហាញព័ត៌មាន លើសពីនេះក៏អាចប្រើសម្រាប់ថត Selfie ផងដែរ។
ត្រឹម ៣ថ្ងៃប៉ណ្ណេះ Galaxy Z Flip បានមកដល់ទីផ្សារនៅតាមហាងនៅខ្មែរ។ តាមប្រភពពីហាង គួង អ៊ី បានដាក់លក់ក្នុងតម្លៃប្រមាណជា ២៥៥០ ដុល្លរ សម្រាប់ទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។
ទូរសព្ទនេះប្រើប្រាស់អេក្រង់ AMOLED មានទំហំ ៦,៧ អ៊ីញ ដំណើរការដោយបន្ទះឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជាមួយអង្គផ្ទុក ២៥៦GB។ កាមេរ៉ានៅផ្នែកខាងក្រៅមានទំហំ ១២MP កាមេរ៉ាប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ាខាងក្នុងមានទំហំ ១០MP ដែលមាន ប្រើប្រាស់ថាមពលថ្ម ៣៣០០ mAh៕
ចុចអាន៖