• 2020-02-12 07:21:15
  • ផលិតផលថ្មី

មើលរូបភាពពិតៗ Galaxy Z Flip! Samsung ដូចបានសម្លាប់ Motorola Razr អ៊ីចឹង

  • 2020-02-12 07:21:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Z Flip ដែល​ប្រកាស​ចេញ​មុន​គេ​ក្នុង​កម្មវិធី Unpacked កាល​ពី​យប់​មិញ បាន​បង្ហាញ​ថា​ Samsung ពិត​ជា​មាន​ការ​ខ្វល់​ខ្វាយ​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ស្មាតហ្វូន​បត់​អេក្រង់​បាន បន្ទាប់​ពី Galaxy Fold ដែល​ប្រកាស​ចេញ​កាល​ពី​ឆ្នាំ​មុន។

ត​ទៅ​នេះ​គឺ​ជា​រូបភាព​​កាន់​នឹង​ដៃ​​ផ្ទាល់ៗ បង្ហាញ​អំពី​រូបរាង​គ្រប់​ជ្រុង​នៃ Galaxy Z Flip ដែល​លក់​នៅ​លើ​ទីផ្សារ​បរទេស​ជា​មួយ​តម្លៃ​ ១ ៣៨០ ដុល្លារ ​មាន​លក់​ចាប់​ពី​ ១៤ ខែ​កុម្ភៈ ៖

លក្ខណៈ​សម្បត្តិ​របស់ Galaxy Z Flip មាន​ដូច​ជា ៖

អេក្រង់​បត់​បាន​ប្រភេទ AMOLED ទំហំ ៦,៧ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ១០៨០x២៦៣៦ ភីកសែល

អេក្រង់​ទី​ពីរ​ទំហំ ១,១ អ៊ីញ ប្រភេទ Super AMOLED

បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB និង​អង្គ​ផ្ទុក ១២៨GB

កាមេរ៉ា​​​មេ​មាន​កម្រិត ១២MP និង​កាមេរ៉ា​ទី​ពីរ​ប្រភេទ Ultra-Wide កម្រិត ១២MP

កាមេរ៉ា​ Selfie កម្រិត ១០MP

ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហផង​

ថ្ម​ទំហំ ៣៣០០ mAh

អាច​សាក​​ថ្ម​ល្បឿន​លឿន ១៥ វ៉ាត់ និង​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ​បាន​ផង​ដែរ​​

ប្រភព៖ Androidcentral ប្រែ​សម្រួល៖ សុខហេង

មតិយោបល់