- 2020-02-12 01:49:59
- ផលិតផលថ្មី
កាសឥតខ្សែ Galaxy Buds+ តម្លៃ ១៤៩ ដុល្លារបង្ហាញខ្លួនយប់មិញ ពិសេសអ្វីខ្លះ?
- 2020-02-12 01:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសឥតខ្សែ Galaxy Buds+ តម្លៃ ១៤៩ ដុល្លារបង្ហាញខ្លួនយប់មិញ ពិសេសអ្វីខ្លះ?
ចន្លោះមិនឃើញ
ទន្ទឹមនឹងការចេញផ្សាយស្មាតហ្វូនត្រកូល S សេរ៊ីឆ្នាំ ២០២០ ក្រុមហ៊ុន Samsung ក៏បានប្រកាសព្រមគ្នានូវកាសឥតខ្សែជំនាន់ថ្មី Galaxy Buds+ ដែលរចនាផ្តោតលើគុណភាពសំឡេងបានល្អជាងមុន។
ចំណុចរសើបគឺត្រង់ថាមពលថ្ម និងគុណភាពសំឡេងដែលអភិវឌ្ឍឡើងដោយ AKG មានប្រព័ន្ធបញ្ចេញសំឡេង ២ រួមមាន Tweeter និង Woofer ដែលជួយឲ្យសំឡេងបាសអុកបានល្អជាងមុន។
ជាងនេះវាបានបន្ថែមនូវរន្ធបញ្ចេញសំឡេង Microphone ដល់ទៅ ៣ រួមមាន ១ ខាងក្នុងនិង ២ ខាងក្រៅ ដោយផ្នែកខាងក្រៅជួយឲ្យកាត់បន្ថយសំឡេងរំខានធ្វើឲ្យអ្នកកំពុងពាក់កាសស្តាប់បានងំល្អ។
Galaxy Buds+ ក៏អាចគាំទ្រការបញ្ជាដោយការប៉ះ មាន Single tap ដើម្បី Play ឬ Pause និង Double tap ដើម្បីរំលងទៅចម្រៀងមួយទៀតឬលើកទទួលទូរសព្ទ។
ចំពោះថាមពលថ្មមាន 85mA នៃកាសមួយចំហៀង អាចស្ដាប់ចម្រៀងសុទ្ធ ១១ ម៉ោង និយាយបាន ៧,៥ ម៉ោង ទន្ទឹមនឹងប្រអប់សាកផ្ទុកថ្ម 270mAh រុញឲ្យ Galaxy Buds+ ស្តាប់ពេញដល់ ២២ ម៉ោងឯណោះ។ តម្លៃរបស់វាគឺថ្លៃ ១៤៩ ដុល្លារបើតាមគេហទំព័រក្រៅស្រុកមួយបានចុះផ្សាយ៕
អានអត្ថបទ: