• 2020-02-11 03:08:33
  • ផលិតផលថ្មី

ឡានភីកអាប់អគ្គិសនីចេញមកមួយទៀត សាកភ្លើងពេញជិះបាន ៤៨០ គ.ម

  • 2020-02-11 03:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ភីកអាប់​អគ្គិសនី​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ហើយ​ក្រុមហ៊ុន​ឈ្មោះ​ Nikola ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​បង្ហាញ​រថយន្ត​ភីកអាប់​ថ្មី​របស់​ខ្លួន​ម៉ូដែល Badger។

រថយន្ត​នេះ​នឹង​ត្រូវ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Nikola World ឆ្នាំ ២០២០ នា​ខែ​កញ្ញា។ រចនាបថ​នៃ​រថយន្ត​នេះ​គឺ​មាន​ភាព​​ខុស​ប្លែក​ចម្លែក​ទាក់​ភ្នែក​ ដែល​មាន​​ផ្ទាំង​ប៉ាណា​​មុខ និង​គូថ​ក្រោយ​រំលេច​ដោយ​ភ្លើង LED ដ៏​ទាក់​ទាញ។ ចូល​ដល់​ផ្នែក​ខាង​ក្នុង​គឺ​មាន​លក្ខណៈ​ទំនើប​ ដោយ​មាន​កុងទ័រ​បង្ហាញ​ជា​ប្រភេទ​ឌីជីថល, មាន​អេក្រង់​កម្សាន្ត​ទំហំ​ធំ​សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ។

Nikola មិន​បាន​បញ្ជាក់​អំពី​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​នឹង​មាន​ជា​ប្រភេទ​ដើរ​ដោយ​ថាមពល​អគ្គិសនី និង​ថាមពល​អ៊ីដ្រូហ្សែន។ ប្រភេទ​អគ្គិសនី​គឺ​មាន​បំពាក់​អាគុយ​ទំហំ ១៦០ គីឡូវ៉ាត់​ម៉ោង​ ដែល​អាច​បើកបរ​បាន​ចម្ងាយ​ប្រហែល ៤៨៣ គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ។

ចំណែក​ប្រភេទ​ប្រើ​អ៊ីដ្រូហ្សែន​ឯណោះ​វិញ គឺ​មាន​រយៈពេល​បើកបរ​ប្រមាណ ៩៦៦ គីឡូម៉ែត្រ។ វា​អាច​បើកបរ​បាន​ឆ្ងាយ​ ដោយ​វា​មាន​បន្ថែម​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ដោយ​អគ្គិសនី​មួយ​ទៀត មាន​ន័យ​ថា​ជា​ប្រភេទ Hybrid។ អ្នក​បើកបរ​អាច​ប្ដូរ​ពី​អ៊ីដ្រូហ្សែន ទៅ​អគ្គិសនី​ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ។

Nikola បញ្ជាក់​ថា​រថយន្ត​នឹង​អាច​បញ្ចេញ​ថាមពល​បាន​ខ្ពស់​​រហូត​ដល់ ៩០៦ សេះ ប៉ុន្តែ​​កម្លាំង​ថេរ​គឺ​មាន​ត្រឹម ៤៥៥ សេះ។ សមត្ថភាព​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​បាន​ប្រាប់​រួម​មាន សមត្ថភាព​អូស​សណ្ដោង​ទម្ងន់​ជាង ៣៦២៩ គីឡូក្រាម៕​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់