• 2020-01-29 07:49:55
  • ព័ត៌មាន

iOS 13 ចេញជំនាន់ថ្មី ដោះស្រាយបញ្ហាអ្នកកាន់ iPhone 11 ជួបប្រទះរាប់ខែ

  • 2020-01-29 07:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ Apple បាន​បញ្ចេញ​កំណែ​ទម្រង់ iOS 13.3.1 និង iPadOS 13.3.1 សម្រាប់ iPhone និង iPad ដែល​មាន​ដោះ​ស្រាយ​បញ្ហា​ចម្បង​មួយ​​ទាក់ទង​នឹង​ការ​ចាប់​ទីតាំង​អ្នក​ប្រើ ដែល​មាន​តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ។

កាល​ពី​​ខែ​ធ្នូ មាន​ការ​បង្ហាញ​ថា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max នៅ​តែ​ចាប់​ទីតាំង​អ្នក​ប្រើ​ប្រាស់​ ទោះ​បី​ជា​មុខងារ​ចាប់​ទីតាំង​ត្រូវ​បាន​ចុច​បិទ​ក៏​ដោយ​ក្ដី។ នេះ​ក៏​ដោយ​សារ​តែ​ឈីប U1 Ultra Wideband ថ្មី ត្រូវ​ផ្អាក​ដំណើរ​ការ​នៅ​ទីតាំង​មួយ​ចំនួន​ព្រោះ​ការ​ទាមទារ​របស់​និយតករ​អន្តរជាតិ។

នៅ​ពេល​នោះ Apple ទទូច​ថា​ទិន្នន័យ​អំពី​ទីតាំង​ដែល​ប្រមូល​បាន​គឺ​រក្សា​ទុក​លើ​​ឧបករណ៍​​រៀង​ៗ​ខ្លួន​​របស់​អ្នក​ប្រើ​ប្រាស់​ ដោយ​ក្រុមហ៊ុន​មិន​បាន​រក្សា​ទុក​នោះ​ទេ។ យ៉ាងណាក្ដី​ Apple បាន​បញ្ចេញ iOS 13.3.1 ដោយ​អ្នក​ប្រើ iPhone ជំនាន់​ចុង​ក្រោយ អាច​បញ្ជា​ការ​ប្រើ​ប្រាស់​សេវាកម្ម​ទីតាំង (Location Services) តាម​រយៈ​ឈីប​ U1 Ultra Wideband បាន។

អ្នក​ប្រើ​ប្រាស់ iPhone ជំនាន់​ចុង​ក្រោយ អាច​ចូល​ទៅ​កាន់ Settings → Privacy → Location Services និង​ចុច​​លើ Networking & Wireless ដើម្បី​ធ្វើ​ការ​បញ្ជា៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់