• 2020-01-29 03:21:12
  • ព័ត៌មាន

Jack Ma ក៏ធ្លាប់ព្រមានពីសង្គ្រាមរវាងមនុស្ស និងជំងឺរាតត្បាតដែរ

  • 2020-01-29 03:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

លោក Jack Ma ស្ថាបនិកក្រុម​ហ៊ុន Alibaba ធ្លាប់បានព្រមានឲ្យដឹង​ថា​ សង្គ្រាម​លោក​លើក​ទី​៣ ដែល​មនុស្ស​គ្រប់​គ្នា​ខ្លាច​រអា​នោះ​បាន​ចាប់​ផ្ដើម​ហើយ​ ប៉ុន្តែ​វា​ជា​សង្គ្រាម​រវាង​មនុស្ស​ និង​ជំងឺ​រាតត្បាត។

លោក Jack Ma

មហាសេដ្ឋីជនជាតិចិនខាងលើ ធ្លាប់​បាន​ប្រកាស​ថា ​សង្គ្រាម​លោក​កំពុង​តែ​ចាប់​ផ្ដើម​កកើត​ឡើង​ហើយ ដែល​សង្គ្រាម​មួយ​នេះ​ពិត​ជា​សាហាវ​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​នោះ​ទេ ពោល​គឺ​វា​ជា​សង្គ្រាម​រវាង​មនុស្ស​ និង​ធម្មជាតិ​ ដែល​បង្កើត​ជា​ជំងឺ​ចម្លែក​ៗ​ឡើង។

"អ្វី​ដែល​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​នោះ​ គឺ​កំពុង​តែ​កើត​ឡើង​ ហើយវាជា​សង្គ្រាម​លោក​លើក​ទី​៣។ ​សង្គ្រាម​នេះ​គឺ​មិន​មែន​រវាង​អាមេរិក ​និង​ចិន​អី​នោះ​ទេ តែ​ជា​សង្គ្រាម​គ្រោះ​ថ្នាក់​ជាងនេះ​ទៅ​ទៀត ដោយសារ​តែ​មនុស្ស​ត្រូវ​ប្រយុទ្ធ​ជា​មួយ​ជំងឺ​រាតត្បាត​ដែល​គ្មាន​ថ្នាំ​ព្យាបាល។ វា​ក៏​អាច​បំផ្លាញ​ពិភពលោក​នេះ​បាន​ដូច​ទៅ​នឹង​សង្គ្រាម​នុយក្លេអ៊ែរ​​អីចឹង​ដែរ នេះ​បើ​តាម​ខ្ញុំ​គិត”។ នេះបើតាមសម្តីលោក Jack Ma។

គួរឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ​ជំងឺរលាកសួតប្រភេទថ្មី បង្ក​ឡើង​ដោយ​កូរ៉ូណាវីរុស បាន​បន្ត​កើន​ឡើង​ដល់ ១៣២នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នេះ ខណៈ​អ្នក​ឆ្លង​បាន​កើនឡើង​ដល់ ៦០៥៩នាក់។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​ Channel News Asia៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់