• 2020-01-28 03:40:17
  • ព័ត៌មាន

ឡាន Mercedes-AMG G63 តួវែង ខាងក្នុងទូលាយល្វឹង តែតម្លៃវិញញាក់សាច់

  • 2020-01-28 03:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមានលុយដែលចង់ទិញរថយន្តតួខ្ពស់ជិះ ភាគច្រើនសម្លឹងមើលឃើញ Lamborghini Urus, Aston Martin DBX, Bentley Bentayga, Rolls-Royce Cullinan ឬ Range Rover SVAutobiography ជាដើម។ ប៉ុន្តែប្រសិនបើពួកគេមើលឃើញ រថយន្ត Mercedes-AMG G63 តួវែងមួយនេះ ពួកគេក៏ប្រហែលជាបាក់ចិត្តស្រលាញ់ដែរ។

រថយន្ត Mercedes-AMG G63 ស៊េរីឆ្នាំ២០១៧ ខាងលើ ត្រូវបានគេហៅថា Big One ក្រោយពីគេទាញវាឲ្យវែងជាងមុន ៧៥សង់ទីម៉ែត្រ ដោយក្រុមហ៊ុន FAB Speed ហើយក៏បានយកទៅដាក់បង្ហាញក្នុងកម្មវិធី 2017 Geneva Motor Show ផងដែរ។

ក្រុមហ៊ុន FAB Speed បានសហការណ៍ជាមួយ StretchCars ដោយកែច្នៃរថយន្តនេះយ៉ាងពិសេស ហើយបំពាក់យ៉ាន់ទំហំ ២៣អ៊ីង និងម៉ាស៊ីនចំណុះ ៥,៥លីត្រ Twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៥៦៣សេះ។

គួរឲ្យដឹងថា Mercedes-AMG G63 នេះ មានតួវែងខ្លាំង ធ្វើឲ្យកាប៊ីនខាងក្នុងកាន់តែទូលាយ និងមានផាសុកភាពខ្លាំង។ វាត្រូវបានផលិតតែ ១០គ្រឿងប៉ុណ្ណោះ ហើយឥឡូវនេះក្រុមហ៊ុន AutoSeredin ក្នុងប្រទេសអាល្លឺម៉ង់ បានដាក់លក់វាក្នុងតម្លៃរហូតដល់ទៅ ៥៥៧ ០០០ដុល្លារឯណោះក្នុងមួយគ្រឿង៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់